ព័ត៌មាន

ពេលនេះ Snapchat អនុញ្ញាតឱ្យធ្វើការចែករំលែកទៅកាន់បណ្តាញសង្គម Social Media

ថ្មីៗនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា Snap Inc ប្រកាសថា អ្នកប្រើប្រាស់នៅលើ Snapchat ឆាប់ៗនេះនឹងអាចធ្វើការចែករំលែកនូវការបង្ហោះរបស់ពួកគេទៅកាន់បណ្តាញសង្គម Social Media ។ លោកអ្នកអាចចែករំលែកនូវសារទាំងនេះទៅកាន់ Instagram, Twitter និង Facebook ហើយវាអាចធ្វើការមើលដោយផ្ទាល់នៅលើ Platforms ទាំងនោះតែម្តង។

image

អ្នកប្រើប្រាស់ក៏អាចធ្វើការផ្ញើ Link នេះតាមរយៈ Email ឬជាសារទៅកាន់អ្នកណាម្នាក់ផ្សេងទៀតដែលមិនស្ថិតនៅលើ Platforms នេះផងដែរហើយពួកគេអាចបើកមើលបាននៅក្នុង​ Web-Browser ៕