ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គ្រប់គ្រងទៅលើម៉ាកសញ្ញា Nokia’s Xpress-on

នៅក្នុងការបោះជំហានបន្ទាប់ដ៏គួរឱ្យចាប់អារម្មណ៍​ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ថ្មីៗនេះធ្វើការគ្រប់គ្រងទៅលើម៉ាកសញ្ញា Nokia Xpress-on Trademark ស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមហ៊ុនខ្លួន។ ម៉ាកសញ្ញានេះត្រូវប្រើប្រាស់ជាច្រើនឆ្នាំមកហើយនៅលើផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃទូរស័ព្ទ Nokia ជាច្រើនផងដែរ។

image

សម្រាប់ Xpress-on Trademark នេះត្រូវប្រើប្រាស់នៅលើ Microphones, Speakers, Covers, Cases, Antennas, Batteries និង Battery Chargers ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global អាចធ្វើការប្រើប្រាស់ម៉ាកសញ្ញានេះសម្រាប់ធ្វើការ Cases នៅលើទូរស័ព្ទផងដែរ។

សម្រាប់ការ Registers សារជាថ្មីទៅលើ​Trademark គឺមានសុពលភាពរហូតដល់ឆ្នាំ 2028 ដូចនេះក្រុមហ៊ុន HMD Global ពិតជាប្រើប្រាស់នៅលើស្មាតហ្វូនណាមួយដែលមានឈ្មោះហៅថា Xpress-on ជាក់ជាមិនខាន៕