ព័ត៌មាន

របាយការណ៍នៅក្នុងត្រីមាសទី 4 របស់ក្រុមហ៊ុន​Samsung៖ ការលក់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុននៅតែខ្លាំង

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបង្ហោះនូវរបាយការណ៍អំពីត្រីមាសទី 4 ដែលបង្ហាញអំពីប្រាក់ចំណូល 61.8 ពាន់លានដុល្លារអាមេរិក និងប្រតិបត្តិការនៃប្រាក់ចំណេញ 11.49 ពាន់លានដុល្លារអាមេរិក។ វាមានការកើនឡើង 24% និង 73% បើធៀបទៅនឹងត្រីមាសទី 4 នៅឆ្នាំមុននេះ។

image

សម្រាប់លទ្ធផលវិជ្ជមាននេះគឺដោយសារតែប្រាក់ចំណេញទៅលើផ្នែកអេក្រង់ និងផ្នែក Semiconductor ដែលមានកំណើនខ្លាំងសម្រាប់ការលក់ស្មាតហ្វូនថ្នាក់ខ្ពស់នោះ។ សម្រាប់តម្រូវការខ្ពស់ទៅលើស្មាតហ្វូនថ្នាក់ប្រណិតក៏ធ្វើឱ្យប្រាក់ចំណូលរបស់កើនឡើង ខណៈពេលដែលក្រុមហ៊ុន Samsung ក៏ចំណាយច្រើនទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

សម្រាប់អាជីវកម្មទៅលើអេក្រង់របស់ក្រុមហ៊ុន​ Samsung នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 នេះជាពិសេសគឺដោយសារតែតម្រូវការរបស់អេក្រង់ OLED សម្រាប់ស្មាតហ្វូនថ្នាក់ខ្ពស់នោះ។ កំនើននៃការលក់នេះក៏ដោយសារតែការលក់ទៅលើបន្ទះឈីបផងដែរ។ ក្រុមហ៊ុន Samsung រំពឹងថា ការលក់របស់ស្មាតហ្វូន Galaxy S9 និងមានលក្ខណៈប្រសើរជាងស្មាតហ្វូន Galaxy S8 ៕