ព័ត៌មាន

ប៉ាតង់ជាច្រើនសម្រាប់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន OPPO នឹងមានអេក្រង់តែមួយប៉ុណ្ណោះ!

ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ទើបតែប្រកាសបង្ហាញអំពីស្មាតហ្វូន Axon M ដែលអាចបត់បាន ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏កំពុងតែធ្វើការទៅលើស្មាតហ្វូនមួយដែលមានឈ្មោះហៅថា Galaxy X ។ ក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយដែលចូលរួមនៅក្នុងការប្រកួតប្រជែងនេះគឺក្រុមហ៊ុន Oppo ដែលមានប៉ាតង់ស្រដៀងទៅនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងដែរ។

image

សម្រាប់ប៉ាតង់នេះបង្ហាញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ ហើយផ្នែកខាងមុខរបស់ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាមួយគ្រាប់ដែលមានភ្លើង LED Flash ផងដែរ។ បើក្រឡេកទៅមើលគែមផ្នែកខាងលើ និងគែមផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានទំហំធំ៕