ព័ត៌មាន

App Store Preferences របស់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra អាចធ្វើការ Unlocked ដោយមិនចាំបាច់ប្រើប្រាស់លេខសម្ងាត់់

ភាពរងគ្រោះសម្ងាត់មួយផ្សេងទៀតត្រូវរកឃើញនៅលើប្រព័ន្ធប្រតិបត្តិការ macOS High Sierra ដែលអាចធ្វើការ Unlock ទៅលើ App Store System Preferences ដោយមិនចាំបាច់ប្រើប្រាស់នូវលេខសម្ងាត់ (ឬការប្រើប្រាស់នូវលេខសម្ងាត់ណាមួយក៏បាន) ។

image

សម្រាប់កំហុស Bug ទៅលើលេខសម្ងាត់ថ្មីនេះត្រូវរកឃើញនៅលើ Version ជំនាន់ចុងក្រោយបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ដែលអនុញ្ញាតឱ្យអ្នកណាក៏បានអាចធ្វើការចូលទៅដំណើរការទៅលើកុំព្យូទ័រ Mac របសអ្នកដើម្បីធ្វើការ Unlock ទៅលើ App Store Menu នៅក្នុង System Preferences ជាមួយនឹងការប្រើប្រាស់លេខសម្ងាត់ដោយចៃដន្យ ឬគ្មានការប្រើប្រាស់លេខសម្ងាត់ទេនោះ។

ផលប៉ះពាល់នៃភាពរងគ្រោះនេះគឺមិនធ្ងន់ធ្ងរដូចកំហុសរបស់ Root Login Bug នៅលើ​ Desktop OS របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលអនុញ្ញាតឱ្យចូលទៅកាន់ Root នៃ Superuser Account ដោយគ្រាន់តែចុចនៅលើលេខសម្ងាត់ទទេនៅលើប្រព័ន្ធប្រតិបត្តិការ macOS High Sierra 10.13.1 ។

នៅក្នុងការរាយការណ៍មួយនៅលើ Open Radar នៅដើមសប្តាហ៍នេះ កំហុសឆ្គងនេះប៉ះពាល់ទៅលើmacOS version 10.13.2  និងទាមទារឱ្យអ្នកវាយប្រហារធ្វើការ Login ជាមួយនឹងការប្រើប្រាស់ administrator-level account សម្រាប់ដំណើរការទៅលើកំហុសឆ្គងនេះ។

ប្រសិនបើអ្នកដំណើរការនូវប្រព័ន្ធប្រតិបត្តិការ macOS High Sierra អ្នកអាចឆែកមើលកំហុសឆ្គងនេះ៖

  • Login ដោយប្រើប្រាស់ local administrator

  • ចូលទៅកាន់ System Preferences ហើយបន្ទាប់មក App Store

  • ចុចនៅលើ padlock icon (ចុច Double-click នៅលើ Lock ប្រសិនបើវា unlocked រួចហើយនោះ)

  • ចុចបញ្ចូលនូវលេខសម្ងាត់ណាមួយ (ឬទុកវាទទេរ) នៅក្នុង Login Window

  • ចុចនៅលើ Unlock

នៅពេលដែលអ្នកបញ្ចប់កិច្ចការងារនេះរួចរាល់ហើយនោះ អ្នកនឹងអាចចូលទៅកាន App Store settings ដែលអនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្តូរទៅលើ Settings ដូចជាការបិទនូវការតម្លើងស្វ័យប្រវត្តិនៅលើការ Updates macOS, app updates, system data files និង  security updates ដែលអាចធ្វើការជួសជុល (Patch) ទៅលើកំហុសឆ្គងនេះបាន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែធ្វើការជួសជុលទៅលើកំហុសឆ្គងស្រដៀងគ្នានេះនៅក្នុងខែតុលាសម្រាប់ macOS ដែលវារងការប៉ះពាល់នៃ Encrypted Volumes ប្រើប្រាស់ APFS ដែលលេខសម្ងាត់ Password Hint Section បង្ហាញនូវលេខសម្ងាត់ពិតរបស់អ្នកប្រើប្រាស់៕