ព័ត៌មាន

ការលក់របស់ស្មាតហ្វូន Nokia មានការកើនឡើងពេញមួយឆ្នាំ 2017 គឺឈានដល់ទៅ 8.45 លានគ្រឿង

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ចាប់ផ្តើមគ្រប់ក្រងទៅលើម៉ាកយីហោ Nokia ហើយក្រុមហ៊ុនក៏ទើបតែចាប់ផ្តើមការលក់ទៅលើស្មាតហ្វូន Nokia 6 នៅក្នុងប្រទេសចិនជាមួយនឹងការលក់បានទូរស័ព្ទ 100,000 គ្រឿងនៅក្នុងត្រីមាសដំបូង។ ក្រោយមកទៀត ក្រុមហ៊ុនក៏ពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំឡើងៗជាមួយនឹងម៉ូដែលជាច្រើននៅលើទីផ្សារ។

image

សម្រាប់ត្រីមាសទី 2 គេឃើញមានវត្តមានរបស់ស្មាតហ្វូន Nokia 5 និង Nokia 3 ។ សម្រាប់ចំនួននៃការលក់ស្មាតហ្វូននៅក្នុងមួយត្រីមាសគឺមានការកើនឡើង ហើយនៅក្នុងត្រីមាសចុងក្រោយឆ្នាំ 2017 នេះ ក្រុមហ៊ុន HMD មានការកើនឡើងទៅលើការលក់ស្មាតហ្វូនដល់ទៅ 1% ដែលមានចំនួន 8.45 លានគ្រឿងនៅក្នុងពេញមួយឆ្នាំ ២០១៧ នេះ។

image

ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏ប្រើប្រាស់នូវឈ្មោះ Nokia សម្រាប់ទូរស័ព្ទតម្លៃធូរថ្លៃផងដែរ។ នៅក្នុងត្រីមាសទី 3 វាមានការលក់ទូរស័ព្ទតម្លៃថោកចំនួន 13.5 លានគ្រឿងហើយនៅក្នុងត្រីមាសទី 4 ក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់ Top 5 នៅក្នុងប្រទេសឥណ្ឌាផងដែរ៕