ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅហ្វាំឡង់បង្ហាញនូវ Support Page សម្រាប់ស្មាតហ្វូន Galaxy S9+

វានៅសល់រយៈពេលតែ 20 ថ្ងៃទៀតប៉ុណ្ណោះមុនពេលដែលស្មាតហ្វូន Samsung Galaxy S9 និង​Galaxy S9+ បង្ហាញខ្លួនជាផ្លូវការនោះ ប៉ុន្តែពេលនេះវាមានការបង្ហាញនូវ Page សម្រាប់ផលិតផលនេះនៅលើអនឡាញផងដែរ។ សម្រាប់ Page ទីមួយនោះគឺ Samsung អាល្លឺម៉ង់សម្រាប់ Galaxy S9 ហើយពេលនេះសម្រាប់ Samsung នៅហ្វាំងឡង់សម្រាប់ Galaxy S9+ នោះ។

image

សម្រាប់លេខកូដ SM-G965F/DS ដែលប្រើប្រាស់នូវ F សម្រាប់ម៉ូដែលអន្តរជាតិ និងអក្សរ DS សម្រាប់ការប្រើប្រាស់ស៊ីមពីរ។ នេះមានន័យថា ស្មាតហ្វូន Galaxy S9/S9+ នឹងដាក់លក់នៅក្នុងប្រទេសហ្វាំឡង់ជាមួយនឹងប្រភេទស៊ីមពីរ។

ស្មាតហ្វូន Samsung Galaxy S9 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 25 ខែកុម្ភៈនៅក្នុងទីក្រុងបាសេឡូណាហើយវានឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េនៅថ្ងៃទី 8 ខែមីនាខាងមុខនេះ។ ស្មាតហ្វូននេះនឹងមានស៊ុមព័ទ្ធអេក្រង់កាន់តែស្តើងជាង Galaxy S8 ហើយវានឹងប្រើប្រាស់ទំហំអេក្រង់ដដែលផងដែរ៕