ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា LG ត្រូវគេរាយការណ៍ថាដកខ្លួនចេញពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា LG Mobile ត្រូវគេដឹងថានឹងដកខ្លួនចេញពីទីផ្សារនៅក្នុងប្រទេសចិន។ ព័ត៌មាននេះត្រូវគេទម្លាយបន្ទាប់ពីការបញ្ចេញនូវលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន LG នៅក្នុងឆ្នាំ 2017 កាលពីសប្តាហ៍មុននេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន LG Electronics ទាំងមូលហាក់ដូចជាដំណើរការល្អ ប៉ុន្តែសម្រាប់ផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុននេះមានការបាត់បង់ 192 លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី 4 នេះ។

image

ម៉ាកយីហោជាច្រើននៅក្នុងប្រទេសចិនចាប់ផ្តើមមានការប្រកួតប្រជែងយ៉ាងខ្លាំង ហើយក្រុមហ៊ុនបច្ចេកវិទ្យា LG ត្រូវគេប៉ាន់ប្រមាណថាលក់បានត្រឹមតែស្មាតហ្វូន 160,000 គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសនេះក្នុងឆ្នាំ 2016 ខ​​​​​​​​ណៈពេលដែលវាមានការប៉ាន់ប្រមាណថានឹងមានចំនួនដល់ទៅ 480 លានគ្រឿងនោះ។ ស្មាតហ្វូន LG G6 និង LG V30 នៅមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេនៅក្នុងប្រទេសចិននោះ៕