ព័ត៌មាន

ក្រុមហ៊ុនកម្ពុជានឹងប្តឹងក្រុមហ៊ុនច្បាប់អន្តរជាតិ ភ្នាក់ងារផ្សាយពាណិជ្ជកម្មក្នុងស្រុកបើកដំណើរការនីតិវិធីប្រឆាំងនឹងក្រុមហ៊ុនច្បាប់របស់ប្រទេសកាណាដាដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា

ភ្នាក់ងារផ្សាយពាណិជ្ជកម្មនៅកម្ពុជា Brains Communicationមានបំណងប្តឹងក្រុមហ៊ុនមេធាវី កាណាដា Harvey Law Group (HLG) ដែលជាក្រុមហ៊ុនអន្ដរជាតិមានការិយាល័យនៅក្នុង​​ប្រទេស ចិន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា កោះប៊ឺមូស និងហុងកុង។ Harvey Law Group បានចុះហត្ថលេខាប្រើប្រាស់សេវាកម្មរបស់ ភ្នាក់ងារ Brains Communication ចាប់តាំងពី ខែ មិថុនា ឆ្នាំ 2017 ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់​សេវា អន្តោប្រវេសន៍ និងសេវាស្នាក់នៅរបស់ក្រុមហ៊ុនHLGសម្រាប់អតិថិជនកម្ពុជាដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

 image

ក្រុមហ៊ុនមេធាវីមួយនេះ Harvey Law Group (HLG) មិនបានអើពើនឹង ផ្នែកមួយយ៉ាងធំនៃកិច្ចសន្យាដោយអះអាងថាភ្នាក់ងារនេះមិនបានបំពេញការងារគ្រប់គ្រាន់ដើម្បីរក្សាកិច្ចសន្យារបស់ខ្លួនដែលជាស្តង់ដាររបស់ឧស្សាហកម្មក្នុងការធានាឲ្យបានថាភ្នាក់ងារនឹងបំពេញតម្រូវការរបស់អតិថិជន ក្នុងកំឡុងពេលកិច្ចសន្យា។

 Brains Communication ធ្វើការប្រឆាំងនឹងអ្វីដែលបានអះអាងនោះហើយបានលើកឡើងថាកិច្ចសន្យានោះ គឺត្រូវបានបំពេញដោយមានភស្ដុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីសកម្មភាពហើយកិច្ចសន្យានេះមិនត្រូវបានលុបចោលជាផ្លូវការទេ។ ភ្នាក់ងារនេះក៏បានអះអាងផងដែរថាខ្លួនបានផ្តល់លទ្ធផលក្នុងកម្រិតខ្ពស់មួយក្នុង កំឡុង ខែដំបូងនៃការធ្វើការជាមួយគ្នាប៉ុន្តែអតិថិជនបានសំរេចដោយឯកតោភាគីមិនឱ្យប្រើប្រាស់កិច្ចសន្យាបន្ត។

 “យើងបានព្យាយាមរកដំណោះស្រាយព្រមទាំងមានឯកសារនិងអ៊ីម៉ែលដែលបង្ហាញពីវិធីសាស្ត្រដែល ក្រុមហ៊ុន HLG ព្យាយាមបញ្ចប់កិច្ចព្រមព្រៀងនេះហើយបដិសេធមិនព្រមទទួលយកការទទួលខុសត្រូវអ្វីទាំង អស់។ ជាក់ស្តែងដោយពួកគេកំពុងពឹងផ្អែកលើការពិតថាពួកគេគឺជាក្រុមហ៊ុនច្បាប់អន្តរជាតិហើយយើងជា ក្រុមហ៊ុនកម្ពុជាមួយដែលមិនហ៊ានតវ៉ាចំពោះសកម្មភាពរបស់ពួកគេ។ យើងមានសេចក្តីរីករាយក្នុងការបញ្ចប់ ទំនាក់ទំនងនេះប៉ុន្តែមិនមែនដោយការដែលយើងមិនបានទទួលនូវអ្វីដែលពួកគេត្រូវតែផ្តល់ឲ្យនោះទេ។ យើងគិតថាដល់ពេលវេលាដែលយើងត្រូវការពារខ្លួននិងដៃគូរបស់យើងនៅក្នុងឧស្សាហកម្មដើម្បីប្រឆាំងតវ៉ា នឹងវិធីសាស្រ្តបែបនេះ។ យើងមានកំណត់ត្រាជាច្រើនដើម្បីបង្ហាញពីករណីនេះហើយមានទំនុកចិត្តថាយើង នឹងបញ្ចប់ជម្លោះនេះដោយលទ្ធផលគឺត្រូវតែស្ថិតនៅក្នុងការពេញចិត្តរបស់យើង។ ករណីស្រដៀងគ្នានេះ បានកើតឡើងក្នុងឧស្សាហកម្មនៅកម្ពុជា ហើយគ្មាននរណាម្នាក់នៅទីនេះគួរតែទទួលរងការគំរាមពីក្រុមហ៊ុន ដែលហាក់ដូចជាជឿជាក់ថាពួកគេអាចធ្វើតាមច្បាប់របស់ខ្លួនដោយមិនគោរពកិច្ចព្រមព្រៀងឡើយ។ ជាពិសេសក្នុងនាមជាក្រុមហ៊ុនច្បាប់មួយគួរតែបានដឹងច្បាស់ពីបញ្ហានេះជាងនរណាទាំងអស់។” ទាំងអស់នេះគឺជាការលើកឡើងរបស់លោក Jonathan Polakowski ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Brains Communication។

 “យើងបានដឹងអំពីករណីស្រដៀងគ្នានេះកាលពីមុនហើយវាហាក់ដូចជាពិបាកសំរាប់អាជីវកម្មខ្នាតតូចក្នុងការប្រយុទ្ធប្រឆាំងនឹងករណីបែបនេះ។ សម្រាប់មនុស្សជាច្រើនវាមិនមានតម្លៃអ្វីទេចំពោះការខិតខំដើម្បីទាមទារ ប្រាក់ចំនួនពីរបីពាន់ដុល្លារនោះហើយនេះជាអ្វីដែលអាជីវកម្មមួយចំនួនក្នុងចំណោមអាជីវកម្មទាំងនេះកំពុង គិត។ ពិតមែនហើយ Harvey Law Group គឺជាក្រុមហ៊ុនមេធាវីអន្តរជាតិដ៏ធំមួយ ប៉ុន្តែយើងជឿជាក់ថាយើងធ្វើបានត្រឹមត្រូវហើយពួកគេក៏ត្រូវគោរពកិច្ចព្រមព្រៀងផងដែរ។ “បញ្ហានេះគឺយើង មិនផ្ដោតសំខាន់ទៅលើចំនួនទឹកប្រាក់ប៉ុណ្ណឹងទេប៉ុន្តែគឺទាក់ទងទៅនឹងរឿងគោលការណ៍និងសីលធម៌។ វាដូចជាករណីរឿងរ៉ាវក្មេងប្រុសដេវីដព្យាយាមយកឈ្នះស្ដេចយក្សកូលីយ៉ាតដូច្នោះដែរ។”

 ក្រុមហ៊ុន Brains Communication ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2010 នៅរាជធានីភ្នំពេញ និងបានបម្រើសេវាកម្មជូនក្រុមហ៊ុននិងម៉ាកល្បីៗមួយចំនួន។ ក្រុមហ៊ុននេះផ្តល់ជូននូវសេវាកម្មប្រកបដោយ ជំនាញវិជ្ជាជីវៈយ៉ាងទូលំទូលាយក្នុងតំបន់និងជុំវិញពិភពលោកដែលកំពុងតែធ្វើការបង្កើតនិងពង្រីកវត្តមាន របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

 ក្រុមហ៊ុន Harvey Law Group គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេស កាណាដា ដែលមានការិយាល័យនិងសកម្មភាពនៅជុំវិញពិភពលោកហើយផ្តល់ជូននូវសេវាកម្មអន្តោប្រវេសន៍ និងសេវាស្នាក់នៅដល់អតិថិជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភពីប្រទេសចិន វៀតណាម កម្ពុជា និង មីយ៉ាន់ម៉ា ដែលពួកគេទាំងនោះត្រូវបានគេផ្ដល់ជូននូវសេវាកម្មដូចជា ការស្នាក់នៅ និងភាព ជាប្រជាពលរដ្ឋ ដើម្បីទៅរស់នៅក្នុងប្រទេសដូចជា កាណាដា  ឬ Cyprus ជាដើម។ សេវាកម្មទាំងនេះរួមមាន “Citizenship by Investment Programs ” នៅ Antigua & Barbuda, Cyprus, Vanuatu ឬ St. Lucia និងក្នុង ចំណោមកម្មវិធី ដទៃទៀត។ កម្មវិធីភាពជាប្រជាពលរដ្ឋនិងអន្តោប្រវេសន៍បានក្លាយជាប្រធានបទអន្តរជាតិមួយក្នុងរយៈ ពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

 «លទ្ធផលល្អមួយដែលទទួលបាននោះគឺយើងបានបង្កើតប្រព័ន្ធទំនាក់ទំនងផ្ទៃក្នុងមួយរួចទៅហើយជាមួយ នឹងភ្នាក់ងារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងផ្ដល់ពត៌មានឱ្យគ្នាទៅវិញទៅមកអំពីករណីបែប នេះដោយបង្កើតមូលដ្ឋានទិន្នន័យរបស់អតិថិជនដែលមានភាពចម្រូងចម្រាស់ដើម្បីកុំឱ្យពួកគេផ្លាស់ប្ដូរពីទី ភ្នាក់ងារមួយទៅមួយទៀត។សង្ឃឹមថានាពេលអនាគតយើងអាចបញ្ចប់ជាមួយស្ថាប័នឧស្សាហកម្មដែល បំពេញតួនាទីតាមទំនើងចិត្តរបស់ខ្លួនទាក់ទងទៅនឹងទំនាស់ស្រដៀងគ្នានេះ”។

 សម្រាប់ព័ត៌មានបន្ថែមឬការសម្ភាសន៍សូមទាក់ទង: 

លោក  Jonathan Polakowski, jonathan@brains-comm.com