ព័ត៌មាន

កំហុសឆ្គងនៃការបញ្ជូនសារមីស៊ីលនៅរដ្ឋហាវ៉ៃ ប្រទេសជប៉ុន ធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោរ

មិនយូរប៉ុន្មាន យើងបានទទួលសារជូនដំណឹងមីស៊ីលខុសនៅក្នុងទីក្រុងហាវ៉ៃក៏ដូចជាការជូនដំណឹងមីស៊ីលខុសផ្សេងទៀតត្រូវបញ្ជូនចេញនៅក្នុងប្រទេសជប៉ុនផងដែរ។  អ្នកផ្សព្វផ្សាយជាតិជប៉ុន NHK បានចេញផ្សាយការសុំទោសមួយ: 

NHK សុំទោសបន្ទាប់ពីចេញការជូនដំណឹងខុសមួយមួយដែលនិយាយថាកូរ៉េខាងជើងប្រហែលជាបបាញ់មីស៊ីលហើយព្រមានទៅកាន់ប្រជាជននៅក្នុងប្រទេសជប៉ុន។  សារខុសឆ្គងនេះត្រូវបញ្ជូនទៅជប៉ុនមុនពេលម៉ោង 7 ល្ងាចម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ។វាបញ្ជូនចេញទៅតាមរយៈកម្មវិធី និងវេបសាយរបស់អ្នកផ្សាយពាណិជ្ជកម្មសាធារណៈ។  ពីរបីនាទីក្រោយមក NHK ធ្វើការកែតម្រូវព័ត៌មានខុស។វាមិនមានរបាយការណ៍និយាយអំពីមូលហេតុដែលបណ្តាលឲ្យមានកំហុសនោះទេ។ NHK និយាយថា កំហុសឆ្គងគឺបណ្តាលមកពីការផ្លាស់ប្តួរមានបញ្ហា។  ឧបទ្ទវហេតុនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមន្រ្តីនៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិចចេញសេចក្តីថ្លែងការណ៍អំពីការជូនដំណឹងមីស៊ីលខុសនិងបង្កឱ្យមានការភ័យស្លន់ស្លោ។

image

នៅក្នុងឧបទ្ទវហេតុនៅហាវ៉ៃនៅចុងសប្តាហ៍នេះមន្ត្រីសាធារណៈដែលត្រូវគេសន្មតថានឹងធ្វើការសាកល្បងមួយនៃប្រព័ន្ធព្រមានមីស៊ីលរបស់រដ្ឋជាក់ស្តែង “ផ្ញើការជូនដំណឹងពិតប្រាកដ” ដើម្បីជាការវឹកហាត់សាកល្បងត្រៀមខ្លួនក្នុងករណីដែលអាចមានហេតុការណ៍នេះពិតកើតឡើង។  បើទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំងនៃការប្រុងប្រយ័ត្ននិងមិនប្រុងប្រយ័ត្ននៃការហេតុការណ៍ពិតក៏ដោយ បើប្រៀបធៀបទៅនឹងភាពប្រុងប្រយ័ត្ននៃការធ្វើតេស្តក៏ពុំមានការត្រួតពិនិត្យបន្ថែមទៀតដែលចាំបាច់នោះទេ – មិនមានការអនុម័តពីអ្នកត្រួតពិនិត្យ ឬការពិនិត្យពិចារណាដែលត្រូវការការបញ្ជាក់ឡើយ។  ទោះជាយ៉ាងណាក៏ដោយ ការប្រុងប្រយ័ត្ននៅហាវ៉ៃដើម្បីការពារការលុបចោលការព្រមានក្នុងករណីចៃដន្យកើតឡើង។  ដូច្នេះគួរឱ្យអស់សំណើចណាស់មនុស្សដែលត្រូវបានគេជឿទុកចិត្តក្នុងការផ្សព្វផ្សាយការជូនដំណឹងមីស៊ីលទូទាំងរដ្ឋទៅកាន់ទូរស័ព្ទ ទូរទស្សន៍ និងវិទ្យុ មិនត្រូវផ្តល់សិទ្ធិអនុញ្ញាតឱ្យលុបចោលឡើយ ទោះបីជាដឹងថា error ក៏ដោយ។ ព័ត៌មានដ៏រន្ធត់នេះបានស្ងប់ទៅវិញបន្ទាប់ពីរយៈពេល៣៨នាទី ។ យោងតាមសារព័ត៌មាន CBS News អោយដឹងថា នេះបណ្តាលមកពីកំហុសរបស់បុគ្គលិកក្នុងការបញ្ជាប្រពន្ទ័ alert system សម្រាប់ផ្តល់ពត៌មាន online។ នោះជាអ្វីដែលយើងដឹងនៅពេលនេះតែវាស្តាប់មើលទៅហាក់ដូចជា សុបិន្តអាក្រក់របស់វិស្វករដែលផ្សព្វផ្សាយតាមអនឡាញទៅកាន់អតិថិជន តែបែរទៅជាផ្សាយបន្តផ្ទាល់ខុសទៅវិញនោះ៕