ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S9+ ជាមួយនឹងពណ៌ Coral Blue ពិតជាទាក់ទាញខ្លាំងមែនទែន!

យោងតាមការបញ្ជាក់របស់ @evleaks ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Galaxy S9+ នឹងមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Midnight Black, Lilac Purple, Titanium Gray និង Coral Blue ។​ រូបភាពដែលទម្លាយនេះគឺជារូបភាព Renders ដែលកាលពីប៉ុន្មានថ្ងៃមុននេះគេសង្កេតឃើញមានពណ៌ Purple ។

image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជានឹងបញ្ចេញនូវពណ៌ផ្កាឈូកនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ។ វាពិតជាពណ៌ដ៏ទាក់ទាញបំផុតសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងឆ្នាំ 2018 នេះ៕