ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ពេលនេះទទួលយកការគិតប្រាក់តាម Alipay នៅហាងជាច្រើននៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងធ្វើការអនុញ្ញាតទៅលើការទូទាត់ប្រាក់ជាមួយនឹង Alipay សម្រាប់ហាងចំនួន 41 នៅក្នុងប្រទេសចិន នេះបើតាមការបញ្ជាក់របស់ Financial Times ។ ភាពជាដៃគូរវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Alibaba គឺជាលើកទីមួយសម្រាប់ការទូទាត់តាមប្រាក់ហើយវាមានគម្រោងក្នុងការប្រើប្រាស់នៅលើហាងចំនួន 500 Apple Stores នៅជុំវិញពិភពលោកនោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple លក់ទូរស័ព្ទ iPhones បានចំនួន 41.1 លានគ្រឿងនៅក្នុងប្រទេសចិននៅឆ្នាំ 2017 ហើយវាមានការរកចំណូលដល់ទៅ 44.7 ពាន់លានដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុននៅតែជម្រុញទៅលើ Apple Pay Platform ។ Alipay គឺជាមេដឹកនាំទីផ្សារធំជាងគេនៅក្នុងប្រទេសចិនដែលប្រកួតប្រជែងជាមួយនឹង WeixinPay ដែលមានទឹកប្រាក់ 11.4 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2016 នោះ។

សម្រាប់ Virtual Wallet គឺត្រូវប្រើប្រាស់បានហើយសម្រាប់ការទិញជាមួយនឹង Alipay នៅក្នុង App Store និង iTunes នោះ៕