ព័ត៌មាន

ទូរទស្សន៍សាមសុង Smart TV ប្រចាំឆ្នាំ 2018 រចនាទ្បើងដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែទំនើប

ថ្មីៗនេះក្រុមហ៊ុនសាមសុងបានប្រកាសអំពីលក្ខណៈពិសេសថ្មីរបស់ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការតភ្ជាប់ឧបករណ៍សាមសុងផ្សេងៗគ្នាដើម្បីបង្កើតជាបណ្តាញប្រើប្រាស់មួយដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ។

image

ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែក

ជាមួយនឹងកម្មវិធី SmartThings អ្នកនឹងអាចទទួលពត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បី រីករាយក្នុងការទស្សនាទូរទស្សន៍របស់អ្នកបានយ៉ាងឆាប់រហ័ស។ អ្នកក៏អាចបញ្ជាទូរទស្សន៍តាមកម្មវិធីនៅលើទូរស័ព្ទដែលកាន់តែមានភាពងាយស្រួល ព្រោះកម្មវិធី SmartThings ជួយឲ្យទូរទស្សន៍របស់អ្នកចងចាំ Wi-Fi ឧបករណ៍ចាក់កម្សាន្ត កម្មវិធីដែលអ្នកពេញចិត្ត និងព័ត៌មានផ្សេងៗនៅលើគណនីនៅលើទូរស័ព្ទដៃសាមសុង បានយ៉ាងឆាប់រហ័ស។

image

លក្ខណៈពិសេសមួយទៀតគឺសមត្ថភាពក្នុងការចូលទៅកាន់កម្មវិធីវីដេអូដែលអ្នកពេញចិត្តដោយស្វ័យប្រវត្តិ។ អ្នកក៏អាចជ្រើសរើសកម្មវិធីដែលអ្នកចង់ផ្ទេរព័ត៌មានលម្អិតទៅ ហើយកម្មវិធី SmartThings នឹងចូលទៅបើកកម្មវិធីវីដេអូទាំងនោះដោយស្វ័យប្រវត្តិនៅលើទូរទស្សន៍សាមសុង Smart TV ។

សម្លេង ដែលជាជំនួយការក្នុងការរស់នៅ

ក្រុមហ៊ុនសាមសុងបានផ្តល់នូវជម្រើសជាច្រើនដល់ពួកយើងក្នុងការរីករាយជាមួយកម្មវិធីកម្សាន្តដ៏អស្ចារ្យ។ បច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាចុងក្រោយ និងទំនើបរបស់ក្រុមហ៊ុនសាមសុងគឺតាមរយៈការប្រើប្រាស់សម្លេង “Bixby” ។ Bixby ដែលជាជំនួយការដ៏ឆ្លាតវៃរបស់ក្រុមហ៊ុនសាមសុងនឹងដាក់បញ្ចូលក្នុងទូរទស្សន៍ទំនើបៗរបស់សាមសុងក្នុងស៊េរីឆ្នាំ 2018 ។

ឧទាហរណ៍ អ្នកអាចសួរ Bixby ឲ្យប្តូរប៉ុស្ដិ៍ទូរទស្សន៍ ឬចាក់បទចម្រៀងបានយ៉ាងងាយស្រួល។​ អ្នកថែមទាំងអាចសួរ Bixby ឲ្យធ្វើការងារពិបាកៗដូចជា ការស្វែងរកខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ រាយការណ៍ព័ត៌មាន ឬអាកាសធាតុ គ្រប់គ្រងគ្រឿងអេទ្បិចត្រូនិកក្នុងផ្ទះ ឬបង្ហាញរូបថតថ្មីៗរបស់អ្នកលើអេក្រង់។ នេះសរបញ្ជាក់ថា Smart TV មានលទ្ធភាពលើសពីទូរទស្សន៍ធម្មតា។

 ជាមួយកម្មវិធី SmartThings និង Bixby ទូរទស្សន៍គឺជាផ្នែកមួយនៃការតភ្ជាប់ឧបករណ៍ជាច្រើនដើម្បីបង្កើតជាបណ្តាញទំនាក់ទំនងគ្នារបស់ក្រុមហ៊ុនសាមសុង។ ឥទ្បូវនេះទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 អាចអនុវត្តមុខងារ និងសកម្មភាពជាច្រើនដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទំនើបអស្ចារ្យ។ បណ្តាញប្រើប្រាស់ទាំងនេះផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយទូរទស្សន៍សាមសុង Smart TV គឺជាអ្នកផ្តល់នូវបទពិសោធន៍ដ៏វិសេសវិសាលនេះ។

 យើងសង្ឃឹមថា បច្ចេកវិទ្យាពិសេសសម្រាប់ទូរទស្សន៍សាមសុង Smart TV ប្រចាំឆ្នាំ 2018 ទាំងអស់នេះនឹងមកដល់ប្រទេសកម្ពុជានាពេលខាងមុខនេះ។