Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

ក្រុមហ៊ុនបច្ចេកវិទ្យា Intel ព្រមានទៅកាន់អ្នកប្រើប្រាស់ជាច្រើនកុំឱ្យតម្លើងនូវ Meltdown និង Spectre Patches ដែលមាន “កំហុសឆ្គង”

February 14
09:58 pm 2018
Like and Share this page:

សូមកុំធ្វើការតម្លើងនូវ Patches របស់ក្រុមហ៊ុនបច្ចេកវិទ្យា Intel សម្រាប់ចំណុចរងគ្រោះនៃ Spectre និង Meltdown chip ។ នៅថ្ងៃច័ន្ទនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Intel ព្រមានថា លោកអ្នកគួរតែបញ្ឈប់នូវការធ្វើបច្ចុប្បន្នភាពនៃ Spectre/Meltdown patches ដែលជារបស់លោក Linus Torvalds សម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux នោះ។

image

Spectre និង Meltdown គឺជាចំណុចរងគ្រោះសុវត្ថិភាពដែលត្រូវបង្ហាញដោយអ្នកស្រាវជ្រាវជាច្រើននៅដើមខែនេះនៅក្នុងបន្ទះឈីប Processor ជាច្រើនរបស់ក្រុមហ៊ុន Intel, ARM និង AMD ដែលប្រើប្រាស់នៅលើ PCs, Servers និងស្មាតហ្វូនដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការលួចនូវលេខសម្ងាត់ (Passwords) លេខ Encryption Keys និងព័ត៌មានសម្ងាត់ជាច្រើនទៀត។

កាលពីសប្តាហ៍មុននេះ អ្នកប្រើប្រាស់ជាច្រើននាក់រាយការណ៍ថា ពួកគេប្រឈមមុខទៅនឹងបញ្ហាជាច្រើនដូជជាការ Reboots ក្នុងពេលដំណាលគ្នាទៅលើប្រព័ន្ធដំណើរការនៅលើកុំព្យូទ័រដែលឆ្លងមេរោគរបស់ពួកគេបន្ទាប់ពីការធ្វើការតម្លើងទៅលើ Spectre/Meltdown patch ដែលបញ្ចេញដោយក្រុមហ៊ុន Intel នោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Intel ក៏ផ្តល់នូវការណែនាំទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក ក្រុមហ៊ុនបង្កើតនូវប្រព័ន្ធ Systems ក្រុមហ៊ុនផ្គត់ផ្គង់ Software រួមទាំងអ្នកប្រើប្រាស់ End-User អោយធ្វើការបញ្ឈប់ទៅលើការតម្លើងនូវ Patches របស់ខ្លួនរហូតទាល់តែក្រុមហ៊ុនបញ្ចេញនូវ Patches ថ្មីសម្រាប់ដោះស្រាយបញ្ហានេះសារជាថ្មីម្តងទៀត៕

 

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5250
Yesterday : 7762
This Month : 145155
Last Month : 215361
Total Visitor : 14721558