ព័ត៌មាន

បទថ្មីរបស់ពេជ្រ សោភា និងគូស្នេហ៍ ស្វីតកប់ ទៀតហើយ!!

«លើសពីមិត្ត១០០ឆ្នាំ» គឺជាបទថ្មីរបស់តារាចម្រៀងល្បី ពេជ្រ សោភា ដែលទើបតែបង្ហោះជាផ្លូវការកាលពីថ្ងៃពុធកន្លងទៅ តែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើហ្វេសប៊ុក និងលើយូធូប ពីអ្នកទស្សនារាប់ម៉ឺននាក់ ក្នុងរយៈពេលដ៏ខ្លី។

image

image

តាមរយៈ​សំនៀងដ៏ពិរោះគ្រលួច ស៊ីនឹងអត្ថន័យនៃបទចម្រៀងនេះ ស្នេហាថ្មោងថ្មីកើតចេញពីមិត្តភាព មានទាំងភាពរំភើបរីករាយ ការប្រចណ្ឌអន់ចិត្ត និងយល់ច្រឡំគ្នា ធ្វើឲ្យបទចម្រៀងមួយបទនេះ ពិរោះ​ចាក់ដោតបេះដូងយុវវ័យ អត្ថន័យតពីបទ «មិត្ត១០០ឆ្នាំ»  ដែលបានចេញកាលពីឆ្នាំទៅ ដែលធ្លាប់ផ្ទុះការគាំទ្រម្តងរួចមកហើយ ។

image

image

គេសង្កេតឃើញថា ទោះបីជាមានវ័យជាសាមសិបឆ្នាំហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សោភា មើលទៅនៅតែស្រស់ស្អាត ជាមួយនឹងស្តាយ៍តុបតែងខ្លួនបែបយុវវ័យ និងប្រើទូរស័ព្ទទំនើបម៉ាក  OPPO ពណ៌ក្រហម ស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះឡើយ មើលទៅស័ក្តិសមយ៉ាងខ្លាំងជាមួយ លោកឆឹម សក្កដា ដ៏ស្រស់សង្ហា ដែលប្រើទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ដែលមានកាម៉េរ៉ាភ្ជាប់ជាមួយមុខងារ A.I Beauty ដ៏ទំនើបផងដែរ។  

image

image

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានផលិតបទចម្រៀងពិរោះៗ បីបទរួចមកហើយ និងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះមានបទ «មិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា បទ «សាកស្រឡាញ់គ្នាបានទេ?» ច្រៀងដោយកញ្ញា រ៉េត ស៊ូហ្សាណា និងStep និងបទ «លើសពីមិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា ដែលទើបនឹងចេញថ្មី។

image

image

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា​ បានឲ្យដឹងថា៖​ “យើងពិតជារំភើបយ៉ាងខ្លាំងដែលបានបទចម្រៀងដែលយើងបានផលិតសុទ្ធតែទទួលការគាំទ្រពីអ្នកស្តាប់។ ដូច្នេះ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបទាន់សម័យ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ យើងក៏បានរួមចំណែកធំមួយក្នុងការលើកស្ទួយសិល្បៈចម្រៀងសម័យនៅក្នុងប្រទេសកម្ពុជាផងដែរ។»    

image

ចង់ដឹងស្នេហានៅក្នុងបទចម្រៀង «លើសពីមិត្ត១០០ឆ្នាំ»នេះ រំភើបរីករាយ ចាក់ដោតបេះដូងអ្នកមានស្នេហាកម្រិតណា? សូមទស្សនាវីដេអូខាងក្រោមនេះ៖