ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គ្រប់គ្រងទៅលើប៉ាតង់សម្រាប់វាស់សម្ពាធឈាមនៅលើស្មាតវ៉ច

សម្រាប់ស្មាតវ៉ចជាច្រើនអាចធ្វើការវាស់ទៅលើចង្វាក់បេះដូង ហើយមិនសូវជាស្មតវ៉ចច្រើននោះទេដែលអាចវាស់ទៅលើសម្ពាធឈាមនោះ។​ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទទួលនូវប៉ាតង់ថ្មីមួយសម្រាប់វាស់ទៅលើកម្រិតនៃសេនស័រនៃសម្ពាធឈាមដូចគ្នាទៅនឹងការវាស់បេះដូងផងដែរ។ សម្រាប់ប៉ាតង់នេះនឹងប្រើប្រាស់នៅលើស្មាតវ៉ចថ្មីមានឈ្មោះហៅថា Samsung Gear X ។

image

image

ការរចនារូបរាងរបស់ស្មាតវ៉ចថ្មីនេះគឺដូចគ្នាទៅនឹង Gear Watches ធម្មតាដែរ។ ដើម្បីអាចវាស់ទៅលើសម្ពាធឈាមបាន លោកអ្នកត្រូវពាក់នាឡិកានេះអោយតឹងដៃ កុំអោយរលុង៕