ព័ត៌មាន

៧ មូលហេតុ ដែលធ្វើឲ្យម៉ាស៊ីនបោកគត់ ActivDual Wash ពេញនិយមខ្លាំងនៅកម្ពុជា

ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះតំបន់ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជាសាមសុងបានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវតាមភាពចាំបាច់របស់អ្នកប្រើប្រាស់។  

image

1.      ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់

Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។

2.      អ្នកមិនចាំបាច់ប្រើច្រាសដុស

កាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស។  

image

3.      មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើម

អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីន ActivDual Wash ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុនត្រាំនៅក្នុងម៉ាស៊ីន ActivDual Wash ឡើង ខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងធុងបោកគក់តែម្តង ជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស។

image

4.      កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់

ម៉ាស៊ីនបោកគក់ ActivDual Wash ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អទៅក្នុងទឹក បង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។

image

5.      កាត់បន្ថយការជាប់កំទេចកំទីលើសម្លៀកបំពាក់

តម្រងពីរជាន់ដែលបានភ្ជាប់ជាមួយធុងបោកគក់ ActivDual Wash អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឲ្យអ្នកអាចបោកគក់សម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើ​សាច់ក្រណាត់។

image

6.      កាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់

សាមសុងបានបង្កើតបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឲ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា ដូច្នេះអ្នកក៏អាចកាត់បន្ថយពេលវេលាអ៊ុតសម្លៀកបំពាក់របស់អ្នកបានទៀតផង ជាមួយម៉ាស៊ីនបោកគក់ Activ Dual Wash នេះ។ គន្លឹះសំខាន់មួយទៀត ដែលអ្នកអាចបោកគក់សម្លៀកបំពាក់របស់អ្នកឲ្យបានស្អាត និងមិនសូវប្រទាក់គ្នានោះ គឺការរៀបសម្លៀកបំពាក់របស់អ្នកជាដុំៗ ដាក់នៅក្នុងម៉ាស៊ីនបោកគក់ ActivDual Wash។

7.      ពិនិត្យ និងដោះស្រាយបញ្ហានៅលើម៉ាស៊ីនបោកគក់ ជាមួយទូរស័ព្ទដៃ

អ្នកមិនចាំបាច់អានសៀវភៅណែនាំដែលភ្ជាប់ជាមួយម៉ាស៊ីនបោកគក់ក៏បានដែរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ ActivDual Wash អ្នកអាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃប្រព័ន្ធម៉ាស៊ីនបោកគក់បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃសាមសុង។

image

ដូច្នេះហើយទើបបានជាម៉ាស៊ីនបោកគក់ ActivDual Wash ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវភ្លៀងកក់ខែខាងមុខនេះ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកគក់ ActivDual Wash សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ showroom របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈ 1800-20 32 32