ព័ត៌មាន

តោះ! ក្រឡេកមកមើលព័ត៌មានបែកធ្លាយពី Galaxy S9 មុនថ្ងៃសម្ភោធ

កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ភោធ ត្រកូល Galaxy ថ្មីមួយ ដែលគេជឿជាក់ថាជា Galaxy S9 | S9+​។ ខាងក្រោមជាចំណុចពិសេសទាក់ទងទៅលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Galaxy S9 | S9+ ថ្ងៃសម្ភោធ តំលៃ និងព័ត៌មានចចាមរ៉ាមជាច្រើនទៀត។

image

  • ថ្ងៃប្រកាសសម្ភោធទូរស័ព្ទ Galaxy S9|S9+

ម៉ោង ១២ រំលាងអធ្រាត ចូលថ្ងៃទី២៦ កុម្ភៈ ក្រុមហ៊ុន សាមសុង នឹងប្រកាសសម្ភោធទូរស័ព្ទស៊េរីថ្មីនេះ ក្នុងកម្មវិធីប្រជុំសមាជទូរស័ព្ទពិភពលោក នាទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ។ អ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់ តាមរយៈតំណខាងក្រោម៖

http://www.samsung.com/global/galaxy/events/unpacked/

 image

  • លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ៖

នៅដើមសប្តាហ៍នេះរូបភាពមួយចំនួនរបស់ Galaxy S9 | S9+ បានបែកធ្លាយដែលគេអាចសន្មតថា ទូរស័ព្ទដៃមួយនេះ មានទំហំអេក្រង់ ៥.៧ អ៊ីញ អេក្រង់គ្មានគែម Full Infinity Display, RAM 4GB, សិនស័រសម្រាប់ស្កេនម្រាមដៃត្រូវបានដាក់ខាងក្រោយចំកណ្តាល និងបំពាក់ Speaker AKG ដ៏ទាន់សម័យទំនើបបំផុត។ តាមរយៈ វីដេអូ ៣០វិនាទី បង្ហាញថាចំណុចពិសេសរបស់ ត្រកូល Galaxy ជំនាន់ទី ៩​នេះ គឺទាក់ទងនឹងកាមេរ៉ា   និង 3D Emoji។ ទូរស័ព្ទ S9 | S9+ ត្រូវបានគេដឹងថា បំពាក់កាមេរ៉ាភ្លោះ ដែលអាចថតវីដេអូ ‘super slo-mo’ ដ៏ឡួយបំផុត។

​ ទូរស័ព្ទ Galaxy S9 | S9+ នឹងភ្ជាប់ជាមួយរន្ធដោតកាស និងរន្ធ Bixby។ ចំពោះពណ៌ មានជម្រើសដល់ទៅ ៤ ពណ៌ គឺ៖ ពណ៌ទឹកសមុទ្រ ខ្មៅស្វាយ ពណ៌ខ្មៅ និងប្រផេះ។

  image

សម្រាប់ការកក់ទិញទុកមុននឹងធ្វើឡើងចាប់ពីថ្ងៃទី ១ មីនា និង បានទូរស័ព្ទប្រើប្រាស់នៅថ្ងៃទី ១៦ មីនា នៅសហរដ្ឋអាមេរិក។ ចំពោះការកក់ទិញទុកនៅប្រទេសកម្ពុជា គឺប្រហែលជាពាក់កណ្តាលខែ មីនា ហើយទូរស័ព្ទមួយនេះ ត្រូវគេប៉ាន់តំលៃប្រមាណជាង ៨០០ ដុល្លា៕