ព័ត៌មាន

រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Nokia 7 Plus បន្តបែកធ្លាយនៅលើអនឡាញកាន់តែទាក់ទាញ

ស្មាតហ្វូនស៊េរីថ្មី Nokia 7 Plus គឺបែកធ្លាយរូបភាព Renders ជាច្រើនសន្លឹករួចមកហើយដែលមានពណ៌ខ្មៅ និងពណ៌ស ហើយពេលនេះវាមានពណ៌ផ្សេងៗជាច្រើនទៀតដែលបែកធ្លាយផងដែរ។ ស្មាតហ្វូន Nokia 7 Plus ទំនងជាប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC នៅប៉ុន្មានថ្ងៃខាងមុខនេះ។

image

ស្មាតហ្វូននេះគឺមានអេក្រង់ 18:9 Display ដំបូងបំផុតរបស់ក្រុមហ៊ុន​HMD ហើយវាមានបន្ទះឈីប  Snapdragon 660 chipset ថែមទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវ Android One ផងដែរ៕