ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការផលិតទៅលើបន្ទះឈីប 5G Snapdragon 7nm Chips

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm និង Samsung ប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េនឹងធ្វើការបង្កើតនូវបន្ទះឈីប 5G Snapdragon Chipsets ។ បន្ទះឈីបនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 7nm ដែលនឹងប្រើប្រាស់ជាមួយនឹង extreme ultraviolet lithography (EUV) ផងដែរ។

image

បើធៀបទៅនឹងបន្ទះឈីប 10nm FinFET Chips បច្ចេកវិទ្យា extreme ultraviolet lithography (EUV) មានការពង្រឹងសមត្ថភាពខ្លាំងជាងមុនដល់ទៅ 40% និងកាត់បន្ថយការប្រើប្រាស់ 35% ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ប្រហែលជាប្រកាសបង្ហាញនូវ X24 Modem នៅលើបន្ទះឈីប 7nm Snapdragon SoC នៅក្នុងឆ្នាំ 2019 ។

ក្រុមហ៊ុនផលិត រួមទាំងក្រុមហ៊ុនចែកចាយជាច្រើនជិត 50 ក៏សំដែងនូវការគាំទ្រក្នុងការប្រើប្រាស់នូវស្តង់ដារ 5G នេះនៅលើឧបករណ៍ជាច្រើននៅឆ្នាំក្រោយនេះ៕