ព័ត៌មាន

ត្រឹមតែ 3 នាទី ស្មាតហ្វូន Xiaomi Redmi Note 5 Pro លក់ដាច់ច្រើនជាង 3 លានគ្រឿង

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសថា ស្មាតហ្វូន Redmi Note 5 Pro ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះគឺជាស្មាតហ្វូនដំបូងបំផុតដែលលក់ដាច់ច្រើនជាងគេបំផុត។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូននេះលក់ច្រើនជាង 3 លានគ្រឿងនៅក្នុងពេលតិចជាង 3 នាទី ហើយវាអស់ពីស្តុកនៅក្នុងរយៈពេលតែ 10 នាទី ខណៈពេលដែលការកម្មង់ទិញជាច្រើនទៀតត្រូវលុបចោលផងដែរ។

image

ស្មាតហ្វូន Redmi Note 5 Pro គឺជាស្មាតហ្វូនដែលលក់ដាច់លឿនបំផុតនៅក្នុងប្រវត្តិសាស្រ្តស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ត្រៀមខ្លួនក្នុងការលក់សារជាថ្មីនៅលើ mi.com និង​Flipkart នៅថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះ។ ស្មាតហ្វូន Redmi Note 5 Pro មាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស ពណ៌ផ្កាឈូក ពណ៌ខៀវស្រាល និងពណ៌ខ្មៅ៕