ព័ត៌មាន

Google Clips Camera ដាក់លក់នៅក្នុងតម្លៃ $249 នៅក្នុងសហរដ្ឋអាមេរិក

នៅថ្ងៃនេះ កាមេរ៉ា Google Clips ដាក់ឱ្យធ្វើការកម្មង់ទិញហើយ។ កាមេរ៉ានេះផលិតឡើងដោយក្រុមហ៊ុន Google រួមជាមួយនឹងស្មាតហ្វូន Pixel 2 និង Google Home Mini ។ កាមេរ៉ា Google Clips នេះអាចធ្វើការថតនូវរូបភាពនៅជុំវិញលោកអ្នក ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យា​AI ថែមទៀតផង។

image

AI គឺជាបច្ចេកវិទ្យាដែលជួយសម្រួលទៅលើកិច្ចការងារប្រចាំថ្ងៃ ហើយវាក៏បង្ហាញអំពីការថតវីដេអូ និងការប្រមូលនូវរូបភាពជាច្រើនរបស់កាមេរ៉ាផងដែរ។ លោកអ្នកអាចធ្វើការថតរូបភាពកាន់តែអស្ចារ្យ និងការថតវីដេអូកាន់តែមានភាពងាយស្រួល៕