ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Galaxy J8 បង្ហាញខ្លួននៅលើ Geekbench

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Note Series, A-Series, S-Series ។ ជាក់ស្តែង ស្មាតហ្វូនត្រកូល J-Series ទើបតែបែកធ្លាយនៅលើ Geekbench ដែលមានលេខកូដ SM-J800FN ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Exynos 7870 Chipset រ៉េមទំហំ 3GB និង Android Oreo ។

 image

image

ស្មាតហ្វូននេះមានពិន្ទុ Single-Core Score មានពិន្ទុ 728 ហើយវាមានពិន្ទុ Multi-Core ដល់ទៅ 3683 ។ ស្មាតហ្វូន Galaxy J6 (2018) ហើយស្មាតហ្វូន Galaxy J4 (2018) ក៏បែកធ្លាយនៅលើ Geekbench នេះផងដែរ។ស្មាតហ្វូន Galaxy J8 (2018) នេះមានកាមេរ៉ាភ្លោះទំហំ 16MP និងការថតវីដេអូនៅក្នុងកម្រិត Full HD Video Recording ផងដែរ៕