ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Honor 7C នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 12 ខែមីនាខាងមុខនេះ

កាលពីខែមុននេះ ស្មាតហ្វូន Honor 7C ឆ្លងកាត់ TENAA ហើយវាក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួនជាផ្លូវការផងដែរ នៅថ្ងៃនេះ​រឿងនេះកើតឡើងហើយ។ ពេលនេះរូបភាពផ្លូវការរបស់ស្មាតហ្វូននេះបែកធ្លាយនៅលើអនឡាញនៃបណ្តាញសង្គមទំនាក់ទំនងរបស់ប្រទេសចិន។

image

តាមរយៈរូបភាព Teaser នេះបង្ហាញថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែមីនា។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99 អ៊ីញជាមួយនឹងការប្រើប្រាស់ស៊ីមពីរ ហើយវាមានរន្ធសម្រាប់ដោត microSD ផងដែរ។ ស្មាតហ្វូននេះបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ។

ស្មាតហ្វូណ Honor 7C ដំណើរការនូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP + 20MP ហើយវាមានកាមេរ៉ា Selfie ទំហំ 8MP ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB/4GB និងម៉េមូរីទំហំ 32GB ថែមទៀត។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo នៅលើ EMUI  និងមានថាមពលថ្ម 2900mAh ។ វាមាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស ពណ៌ខៀវ និងពណ៌ខ្មៅ៕