ព័ត៌មាន

PhoneKid គឺជាស្មាតហ្វូនស៊េរីថ្មីសម្រាប់ក្មេងៗ

តើលោកអ្នកគិតថាក្មេងៗគឺញៀនទៅនឹងស្មាតហ្វូនមែនទេ? ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Escudo Web របស់ក្រុមហ៊ុនអេស្ប៉ាញទើបតែធ្វើការអភិវឌ្ឍស្មាតហ្វូនស៊េរីថ្មីដែលមានគោលដៅសម្រាប់ក្មេងៗ។ ស្មាតហ្វូននេះមានឈ្មោះថា PhoneKid ដែលអនុញ្ញាតឱ្យឪពុកម្តាយគ្រប់គ្រងទៅលើ App បាន។

image

ស្មាតហ្វូននេះប្រើប្រាស់នូវ Modes ជាច្រើនដែលអាចធ្វើការ Block ទៅលើ Apps, Home Screen ជាមួយនឹង Command បញ្ជាបាន។ ស្មាតហ្វូននេះក៏មានប៊ូតុង SoS សម្រាប់ការប្រើប្រាស់ស្ថានភាពបន្ទាន់ផងដែរ។ PhoneKid ដំណើរការនូវ Android ពិសេសៗជាច្រើនដែលជាការសហការគ្នាជាមួយនឹងដៃគូផលិត Hardware ជាច្រើននោះ៕