ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia នឹងដាក់លក់នៅក្នុងចក្រភពអង់គ្លេសនៅក្នុងខែមេសាខាងមុខនេះ

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia ដែលដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នឹងមកដល់ចក្រភពអង់គ្លេសនៅខែក្រោយនេះ ហើយក្រុមហ៊ុន Clove UK ក៏ចាប់ផ្តើមបង្ហាញអំពីកាលបរិច្ឆេទនៃការនាំចេញ និងតម្លៃរបស់វាផងដែរ។

image

ស្មាតហ្វូន Nokia 7 Plus នឹងមកដល់នៅថ្ងៃទី 16 ខែមេសាដែលមានតម្លៃ 350 ផោន ហើយវាមានពណ៌ខ្មៅ និងពណ៌ស្ពាន់។ ស្មាតហ្វូន Nokia 8 Sirocco នឹងមកដល់នៅថ្ងៃទី 23 ខែមេសា ហើយវាដាក់លក់នៅក្នុងតម្លៃ 650 ផោន។ ទូរស័ព្ទ Nokia 8110 4G នឹងមកដល់នៅថ្ងៃដូចគ្នានៅក្នុងតម្លៃ 80 ផោន។ វានឹងមានពណ៌លឿង និងពណ៌ខ្មៅសម្រាប់ជ្រើសរើស។

សម្រាប់ស្មាតហ្វូន Android Go Nokia 1 នឹងមកដល់នៅថ្ងៃទី 7 ខែឧសភា ហើយវានឹងមានតម្លៃ 80 អឺរ៉ូដូចគ្នាទៅនឹងទូរស័ព្ទដែលមានរូបរាងដូចជាចេកដែរ។ ស្មាតហ្វូននេះមានពណ៌ខៀវ និងពណ៌ក្រហមសម្រាប់ជ្រើសរើស៕