ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 7 Plus លក់អស់នៅក្នុងរយៈពេល 5 នាទីនៅក្នុងប្រទេសចិន

តើមនុស្សជាច្រើនចូលចិត្តស្មាតហ្វូន Nokia 7 Plus ទេ? ជាក់ស្តែង មនុស្សជាច្រើននៅក្នុងប្រទេសចិនពិតជាចាប់អារម្មណ៍ខ្លាំងណាស់ទៅលើស្មាតហ្វូននេះ។ សម្រាប់ការដាក់លក់ដំបូងគឺអស់រលីងនៅក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។ នៅពេលដែលដែលហាងបើកទ្វារនៅម៉ោង 10:07am ហើយ 5 នាទីក្រោយមកគឺអស់រលីងតែម្តង។

image

សម្រាប់ការដាក់លក់បន្ទាប់គឺនៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី 15 ខែមីនាវេលាម៉ោង 10:07am ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD និងហាងនៅមិនទាន់ទម្លាយអំពីចំនួននៃស្មាតហ្វូនដែលដាក់លក់បាននៅក្នុងការលក់ដំបូងនេះនៅឡើយទេ។

សម្រាប់អ្នកដែលចាប់អារម្មណ៍នៅក្រៅពីប្រទេសចិនអាចធ្វើការរង់ចាំរហូតទាល់តែខែមេសា។ ស្មាតហ្វូននេគឺមានតម្លៃប្រហែលជា 400 អ៊ឺរ៉ូនៅក្នុងប៉ែកអ៊ឺរ៉ុប៕