ព័ត៌មាន

OPPO ពិតជាយកចិត្តទុកដាក់ផ្នែកសេវាកម្មដល់អតិថិជនមែន!

មកដល់កម្ពុជាមិនទាន់បានប៉ុន្មានផង OPPO ស្រាប់តែបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការ​បង្កើតឲ្យមានមជ្ឈមណ្ឌលសេវាកម្មអតិថិជនធំៗ​ដល់ទៅ ៤ ព្រមទាំងមានអ្នកបច្ចេកទេស​ទាំងខ្មែរ និងជនបរទេស ខណៈពេលដែលសន្ទុះនៃការលក់កំពុងតែមានការកើនឡើងយ៉ាងគំហ៊ុកនៅទូទាំងប្រទេស។​

image

image

image

image

image

image

លោក  វិចទ័រ នាយកផ្នែកមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជាបានឲ្យដឹងថា៖​ “​យើងចង់ឲ្យអតិថិជនកាន់តែមានទំនុកចិត្តបន្ថែមទៀតលើការប្រើប្រាស់ផលិតរបស់ OPPO និងមានភាពងាយស្រួលក្នុងការ​រកគ្រឿងបន្លាស់ ព្រោះទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយ ក៏ឧប្បត្តិហេតុមួយចំនួនសុទ្ធតែអាចកើតឡើងបានគ្រប់ពេល។​”​

image

image

image

image

នៅតាមមជ្ឈមណ្ឌលសេវាកម្មរបស់​ OPPO នីមួយៗ គេឃើញមានបំពាក់នូវឧបករណ៍ទំនើប និងសម្បូរបែប ព្រមទាំងមានអ្នកជំនាញទាំងជនបរទេស និងជនជាតិ​ខ្មែរដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។​

image

image

image

លោក សៅ ម៉ៅ ដែលធ្វើការងារនៅក្នុងមជ្ឈមណ្ឌលសេវាកម្មអតិថិជនចាប់តាំងពីឆ្នាំ ២០១៦ មកបានឲ្យដឹង៖​  ៉​ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានមកបម្រើការងារនៅទីនេះ ត្បិតថាខ្ញុំអាចទទួលបាននូវការណែនាំយ៉ាងច្រើនពីអ្នកជំនាញជួសជុលគ្រឿងអេឡិចត្រូនិក​រាប់សិបឆ្នាំនៅបរទេស។ ជាពិសេគឺខ្ញុំបានទទួលការបណ្តុះបណ្តាលនៅបរទេសទៀតផង​​។

image

image

image

image

image

អតិថិជនដែលមកមជ្ឈមណ្ឌលសេវាកម្មរបស់​ OPPO គឺមិនត្រូវបានគិតតម្លៃសេវាកម្មនោះទេ ប៉ុន្តែការផ្តល់ជូននេះគឺសម្រាប់តែអតិថិជនដែលបានទិញផលិតផលដែលមានប័ណ្ណធានាពីក្រុមហ៊ុនប៉ុណ្ណោះ ត្បិតថានោះជាផលិតផលដែលនាំចូលស្របច្បាប់ ព្រមទាំងបានបង់ពន្ធយ៉ាងត្រឹមត្រូវដល់រដ្ឋាភិបាលកម្ពុជា។​

បើអតិថិជនត្រូវការទិញផលិតផលដោយមិនខាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗ គួរតែសួររកប័ណ្ណធានាឲ្យបានត្រឹមត្រូវ។​

ខាងក្រោមនេះ គឺជាទីតាំងធំៗចំនួន ៤ ​របស់មជ្ឈមណ្ឌលសេវាកម្ម OPPO ដែលក្រុមការងារយើងបានទៅជួបផ្ទាល់​៖

  1. មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 335 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី4 ខ័ណ្ឌ7មករា រាជធានីភ្នំពេញ បែរមុខទៅទិសខាងកើត (ទល់មុខវត្តកោះ) ជាប់មហាវិថីព្រះមុន្នីវង្ស! ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ ​0963655888

  2. មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 154B ផ្លូវ134 សង្កាត់វាលវង្ស4 ខ័ណ្ឌ7មករា រាជធានីភ្នំពេញ ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 031 722 22 28 / 096 822 22 28.

  3. មជ្ឈមណ្ឌលសេវាកម្ម OPPO នៅសៀមរាប: ផ្ទះលេខ47 ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប ព័ត៌មានបន្ថែម 098​ 399 555។

  4. មជ្ឈមណ្ឌលសេវាកម្ម OPPO នៅកំពង់ចាម:  ភូមទី4 សង្កាត់វាលវង់ ខេត្តកំពង់ចាម (ក្បែររង្វង់មូលគល់ស្ពានគីហ្សូណាជាប់ក្រុមហ៊ុនSmart )ពត៌មានបន្ថែម 096 433 38 88

  5. មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងកំពង់សោម មានទីតាំង នៅ ផ្ទះលេខ C44 ផ្លូវK 157 សង្កាត់ 2 ,ក្រុងព្រះសីហនុ,ខេត្តព្រះសីហនុ បែរមុខទៅទិសខាងកើត (ទល់មុខផ្សារទំនើបមហោស្រប,ខាងក្រោយបេនឡាន) មហោស្របចាស់!ពត៌មានបន្ថែមអាចទាក់ទងមកលេខ 0966116333,