ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Redmi 5 នឹងទៅដល់ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Mi Mix 2s នៅថ្ងៃទី 27 ខែមីនាខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានគម្រោងក្នុងការប្រារព្ធនូវព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃទី 14 ខែមីនាខាងមុខនេះផងដែរ។ ក្រុមហ៊ុននេះក៏មានគម្រោងក្នុងការដាក់បង្ហាញស្មាតហ្វូន Redmi 5 នៅក្នុងប្រទេសឥណ្ឌា។

image

ស្មាតហ្វូនស៊េរីថ្មី Redmi 5a ពេលនេះអាចរកទិញបាននៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលស្មាតហ្វូន Redmi Note 5 អាចនឹងចូលស្តុករបស់ក្រុមហ៊ុន Flipkart នៅថ្ងៃទី 14 ខែមីនា ខណៈពេលដែលការដាក់លក់ដំបូងគឺនៅថ្ងៃទី 22 ខែមីនាខាងមុខនេះ៕