Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

កម្មវិធីមិនល្អជាង ៧០០,០០០ត្រូវ បានលុបចេញពី Google Play ក្នុងឆ្នាំ២០១៧

March 10
05:59 pm 2018
Like and Share this page:

មានរឿងជាច្រើនកាលពីឆ្នាំមុនអំពីកម្មវិធីដែលមានបញ្ហា ឬគ្មានសុវត្ថិភាពដែលកើតឡើងលើទូរស័ព្ទ Android តាមរយៈ Google Play store ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីដើមសប្តាហ៍នេះ Google បានប្រកាសថា កាលពីឆ្នាំមុន ពួកគេបានលុបចោលកម្មវិធីអាក្រក់ចំនួន ៧០០,០០០ ហើយបានបញ្ឈប់អ្នកបង្កើតកម្មវិធីមិនល្អចំនួន ១០០,០០០ នាក់ពីការចែករំលែកកម្មវិធីរបស់ពួកគេនៅលើ Google Play store ដែលកើនឡើងជាង៧០% ធៀបនឹងឆ្នាំ ២០១៦ ។

image

Google ចាត់ថ្នាក់ 'កម្មវិធីមិនល្អ' ជាកម្មវិធីដែលមានមាតិកាមិនសមរម្យ (ដូចជារូបភាពអាសអាភាស) ការតំឡើងកម្មវិធីមេរោគនៅលើប្រព័ន្ធប្រតិបត្តិការគោលដៅ ការលួចទិន្នន័យឬជាលួចចម្លងកម្មវិធីដែលមានភាពស្របច្បាប់។
កាលពីខែសីហាកន្លងទៅនេះ Google បានប្រកាសថា Google Play Protect នឹងបញ្ឈប់ការកើនឡើងនូវកម្មវិធីមិនល្អដែលបង្ហាញនៅក្នុង Google Play ។ Google Play Protect ប្រើម៉ាស៊ីនដើម្បីសិក្សា និងកំណត់ពីប្រភេទលក្ខណះនៃកម្មវិធីមិនល្អ ។

យើងបានរាយការណ៍អំពីកម្មវិធីមិនល្អមួយចំនួននៅក្នុងប្រព័ន្ធអេកូប្រព័ន្ធប្រតិបត្តិការ Android កាលពីឆ្នាំមុន: មួយចំនួនជាកម្មវិធីដែលមានមេរោគ ជាការផ្សាយពាណិជ្ជកម្មដែលតែងតែលលោតឡើង កម្មវិធីផ្សេងទៀតដែលបានប្រើមេរោគដូចជា SonicSpy ដើម្បីលួចទិន្នន័យឯកជនពីអ្នកប្រើរបស់ពួកគេ និងជាកម្មវិធីផ្សេងទៀតដូចជា ransomwareនៅលើទូរស័ព្ទដើម្បីលួចទិន្នន័យ។ កម្មវិធីទាំងនេះជាញឹកញាប់ក្លែងបន្លំជាកម្មវិធីស្របច្បាប់ និងពេញនិយមដូចជា WhatsApp និង Pokemon GO ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ដើម្បីទាញយកនិងដំឡើងពួកវាដែលនេះជាមូលហេតុដែលកម្មវិធីចម្លងមិនគ្រាន់តែជាបញ្ហាកម្មសិទ្ធិបញ្ញានោះទេ។

អ្វី​ដែល​ត្រូវធ្វើ?

តាមដាន Google Play ។ នៅក្នុងការបង្ហាញ Google បានសរសេរថា ៩៩% នៃកម្មវិធីដែលមានមាតិកាបំពានត្រូវបានរកឃើញនិងលុបចេញមុនពេលដែលអ្នកណាម្នាក់ទាញយកវា។ ប៉ុន្តែ នៅតែមានកម្មវិធីអាក្រក់ជាង ៧,០០០ កាលពីឆ្នាំមុន ដែលអាចទាញយកដោយសុវត្ថិភាពពី Google Play store ជាជាងការទាញយកពីកម្មវិធីផ្សេងទៀតនៅលើអ៊ីនធឺណិត។ មានទីផ្សាជម្រើសជាច្រើនទៀតដែលអាចទាញយកកម្មវិធីដោយឥតគិតថ្លៃដែលអ្នកបង្កើតកម្មវិធីទាំងអស់អាចផ្ទុកកម្មវិធីដែលពួកគេចង់បាន។
ពិចារណាការប្រើប្រាស់កម្មវិធីប្រឆាំងនឹងមេរោគរបស់ Android ។ វាអាចទប់ស្កាត់ការដំឡើងកម្មវិធីដែលមានមេរោគ និងគ្មានប្រយោជន៍ ហើយថែមទាំងអាចការពារការលួចចូលទៅក្នុង Play Store ។
ជៀសវាងកម្មវិធីដែលមិនសូវមានគេប្រើ។ប្រសិនបើគ្មាននរណាម្នាក់ដឹងពីកម្មវិធីថ្មីនេះនៅឡើយទេ កុំទាន់ដំឡើងវានៅលើទូរស័ព្ទការងារ ព្រោះអ្នកជំនាញបច្ចេកវិទ្យាអាចនឹងមិនទាន់ចេះពីរបៀបជួសជុលវា។
កែប្រែអោយបានលឿន និងញឹកញាប់។នៅពេលទិញទូរស័ព្ទថ្មី សូមពិនិត្យមើលពីការធ្វើបច្ចុប្បន្នភាព និងល្បឿនដែលការកែប្រែមកដល់។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5279
Yesterday : 7762
This Month : 145184
Last Month : 215361
Total Visitor : 14721587