ព័ត៌មាន

ក្រុមហ៊ុនថាមពលអ៊ុយក្រែននឹងវិនិយោគ 20 លានដុល្លារក្នុងប្រព័ន្ធការពារសុវត្ថិភាពថ្មី

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋអ៊ុយក្រែន Ukrenergo ប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងវិនិយោគទឹកប្រាក់ 20 លានដុល្លារដើម្បីពង្រឹងផ្នែកសុវត្ថិភាពអ៊ីនធឺណិតរបស់ខ្លួន។ យោងតាមនាយកប្រតិបត្តិលោក Vsevolod Kovalchuk និយាយថាក្រុមហ៊ុនកំពុងធ្វើការអនុវត្តប្រព័ន្ធការពារ Internet ថ្មីមួយសម្រាប់ឆ្នាំ 2020 រួមទាំងកម្មវិធីថ្មី និងសកម្មភាពរដ្ឋបាល។ 

image

 

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Kovalchuk ប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុន Ukrenergo និងអ្នកពិគ្រោះអន្តរជាតិកំណត់អត្តសញ្ញាណប្រហែលជា 20 ករណីដែលគំរាមកំហែង – ទោះជាយ៉ាងណាក៏ដោយអ្វីៗ ទាំងអស់នឹងត្រូវបញ្ចប់ដោយប្រព័ន្ធថ្មី។  លោក Kovalchuk ថ្លែងថា: «យើងបានបង្កើតគំនិតថ្មីមួយដើម្បីរក្សាសន្តិសុខតាម Internet ក្នុងគោលបំណងការពារការគំរាមកំហែងពីខាងក្រៅ ដែលប៉ះពាល់ដល់ប្រព័ន្ធថាមពលអ៊ុយក្រែន»។

 ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុង Kyiv ក្លាយជាគោលដៅកំពូលសម្រាប់ការវាយប្រហារតាម Internet នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។  នៅក្នុងខែធ្នូឆ្នាំ 2015 អ្នកវាយប្រហារប្រើប្រាស់អត្តសញ្ញាណអ្នកប្រើប្រាស់លួចយកពីចម្ងាយដើម្បីទាញយកប្រព័ន្ធគ្រប់គ្រងឧស្សាហកម្មហើយកាត់ផ្តាច់ការប្រើប្រាស់របស់ប្រជាជន 225.000 នាក់នៅភាគខាងលិចអ៊ុយក្រែន។  មួយឆ្នាំក្រោយមកពួក Hacker លាក់បាំងនូវបណ្តាញព័ត៌មានវិទ្យា Ukrenergo អស់រយៈពេលជាច្រើនខែដោយទទួលសិទ្ធិ និងសិក្សាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមុនពេលការបញ្ជាដោយគ្មាន Internet ។ 

ក្រុមអ្នក ស្រាវជ្រាវ Internet ម្នាក់ជួយក្នុងការស៊ើបអង្កេតនៅពេលនោះថា “ក្រុមការងារដែលចូលរួមមានមនុស្សពីរបីនាក់ដែលធ្វើការលើវាដោយប្រើឧបករណ៍យ៉ាងឆ្លៀសវៃ និងវិស្វករដែលយល់ពីហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី” ។  លើសពីនេះទៀតនៅក្នុងខែមិថុនាឆ្នាំ 201​​5 ក្រុមហ៊ុន Ukrenergo គឺជាជនរងគ្រោះដំបូងគេបង្អស់នៃការផ្ទុះមេរោគ NotPetya ransomware ដែលរីករាលដាលនៅជុំវិញពិភពលោក ដែលប៉ះពាល់ដល់ម៉ាស៊ីនរាប់ពាន់រោងចក្រ និងការិយាល័យ នៅក្នុង 60 ប្រទេស។