ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Mix 2S នឹងប្រកាសបង្ហាញនៅក្នុងទីក្រុងស៊ាងហៃនៅថ្ងៃទី 27 ខែមីនា

យើងដឹងហើយថា ស្មាតហ្វូន Xiaomi Mi Mix 2S នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែនេះនៅថ្ងៃទី 27 ខែមីនានៅក្នុងទីក្រុងស៊ាងហៃ។ រូបភាព Teaser របស់ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Weibo នៅក្នុងប្រទេសចិន។

image

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Mix 2S មានបន្ទះឈីប Snapdragon 845 រ៉េមផ្ទុកទិន្នន័យទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99 អ៊ីញ៕