ព័ត៌មាន

ក្រុមហ៊ុន​ KGI អះអាងថា ស្មាតហ្វូន Galaxy Note 9 មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ

នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវប៉ាតង់ស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ វាហាក់ដូចជាស្មាតហ្វូន Galaxy S9 នឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះជាក់ជាមិនខាន។ ប៉ុន្តែវាមិនកើតឡើងនោះទេ ហើយវាក៏មានពាក្យចចាមអារ៉ាមថាបច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note 9 វិញ។

image

លោក​ Ming-Chi Kuo ដែលជាអ្នកវិភាគមកពីក្រុមហ៊ុន​KGI ទស្សនទ៍ទាយថា ស្មាតហ្វូន Galaxy Note 2018 នេះនឹងមិនមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ។ អ្នកវិភាគនេះបញ្ជាក់ថា នៅទីបំផុតក្រុមហ៊ុន Samsung នឹងបំពាក់នូវបច្ចេកវិទ្យានេះ ហើយបច្ចេកវិទ្យា Face Scanning មិនអាចជំនួសកន្លែងរបស់ Fingerprint បាននោះទេ។

លោក Kuo ជឿជាក់ថា សេនស័រនេះអាចនឹងមានតម្លៃថ្លៃ ហើយក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើននឹងប្រើប្រាស់បច្ចេកវិទ្យា Face Scanning ជាជាងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Vivo ក៏អះអាងថា ខ្លួននឹងចាប់ផ្តើមការផលិតស្មាតហ្វូន APEX នៅក្នុងឆ្នាំនេះឆាប់ៗនេះផងដែរ៕