ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Mix 2S នឹងបង្ហាញខ្លួនភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Wireless Charging

តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi នៅលើបណ្តាញសង្គម weibo ឱ្យដឹងថា​ ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Mix 2S នឹងមានការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា Wireless Charging ។ មកទល់ពេលនេះ ក្រុមហ៊ុន​ Xiaomi នៅមិនទាន់បញ្ចេញស្មាតហ្វូនណាមួយដែលប្រើប្រាស់នូវបច្ចេកវិទ្យា Wireless Charging នៅឡើយទេ ប៉ុន្តែស្មាតហ្វូនស៊េរីថ្មីខាងមុខរបស់ក្រុមហ៊ុននេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះជាក់ជាមិនខាន។

image

ស្មាតហ្វូន Xiaomi Mi Mix 2S នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 27 ខែមីនាខាងមុខនេះ ហើយវានឹងមានអេក្រង់ទំហំ 5.99 អ៊ីញដែលទំនងជាមាន Notch បន្ទះឈីប Snapdragon 845 និងប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយផងដែរ៕