ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei P20 Lite ពណ៌ខៀវបែកធ្លាយនៅលើអនឡាញ!

ស្មាតហ្វូនស៊េរីថ្មីត្រកូល P20 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 27 ខែមីនាខាងមុខនេះនៅក្នុងទីក្រុងប៉ារីស។ មកទល់ពេលនេះវាមានការបែកធ្លាយរូបភាពជាបន្តបន្ទាប់ ហើយនៅថ្ងៃនេះផងដែរវាក៏មានការបែកធ្លាយនូវស្មាតហ្វូន P20 Lite ដែលមានពណ៌ខៀវយ៉ាងស្រស់ស្អាត។

image

តាមរយៈការទម្លាយរបស់ @evleaks បង្ហាញថា ស្មាតហ្វូននេះឆ្លងកាត់នូវ TENAA ហើយរូបភាព Renders ផ្លូវការរបស់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើអនឡាញផងដែរ។ ស្មាតហ្វូន Huawei P20 Lite នឹងប្រើប្រាស់នូវ Notch ជាមួយនឹងអេក្រង់ 5.84 អ៊ីញកម្រិត​ 1080p+ ហើយវាប្រើប្រាស់នូវបន្ទះឈីប Kirin 659 Chip ។

ស្មាតហ្វូននេះអាចនឹងដាក់លក់នៅក្នុងតម្លៃ 370 អ៊ឺរ៉ូ ហើយវាប្រើប្រាស់នូវកាមេរ៉ាម៉ាក Leica ផងដែរ៕