ព័ត៌មាន

បែកធ្លាយរូបភាពរបស់ស្មាតហ្វូន vivo V9 មុនព្រឹត្តិការណ៍សម្ភោធថ្ងៃទី 27 ខែមីនា

កាលពីម្សិលមិញនេះ យើងដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី vivo V9 សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 27 ខែមីនាខាងមុខនេះ ហើយនៅថ្ងៃនេះយើងក៏ឃើញនូវរូបភាពបែកធ្លាយជាច្រើនសន្លឹកអំពីស្មាតហ្វូននេះផងដែរ។

image

image

ស្មាតហ្វូន vivo V9 ត្រូវគេឃើញដំបូងបំផុតនៅលើផ្ទាំងប៉ាណូនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅខែកុម្ភៈ ប៉ុន្តែរូបភាពរបស់ស្មាតហ្វូននេះគឺស្រស់ស្អាតជាងការរំពឹងទុក។ ស្មាតហ្វូននេះក៏នឹងប្រើប្រាស់ Notch ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយដូចគ្នាទៅនឹង iPhone X ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។

image

ស្មាតហ្វូននេះមានរន្ធដោតកាសស្តាប់ 3.5mm Headset Jack នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូន vivo V9 ។ ស្មាតហ្វូន vivo V9 នឹងមានកាមេរ៉ា Selfie ទំហំ 24MP ថែមទៀតផង៕