Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

ចង់ដឹងអត់ យុវវ័យជាច្រើន និយាយអ្វីខ្លះពីទូរស័ព្ទដៃ OPPO?

March 16
04:57 pm 2018
Like and Share this page:

អ្វីដែលគួរចាប់អារម្មណ៍ពេលបច្ចុប្បន្ននេះយើងឃើញថាយុវវ័យជាច្រើនទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងពេញនិយមប្រើប្រាស់Smart Phone សម្រាប់ប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ ដូចជាFacebook, Instagram, Line, Wechat….. ហើយក្នុ្ងងនោះយុវវ័យមួយចំនួនធំកំពុងតែប្រើប្រាស់ទូរស័ព្ទដៃ OPPO  ដែលជាទូរស័ព្ទល្បីល្បាញជាអ្នកឯកទេសSelfie ថតបានច្បាស់ល្អ។ ចង់ដឹងពួកគាត់និយាយអ្វីខ្លះ? សូមស្តាប់មតិរបស់ពួកគាត់ទាំងអស់គ្នា។

image

image

image

​ កញ្ញា បូ លីណែត វ័យ២៧ឆ្នាំ បានលើកឡើងថា « ខ្ញុំពេញចិត្តនឹងទូរស័ព្ទ OPPO F5  ដែលខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃ ព្រោះវាមានរូបរាងស្អាត និងកាមេរ៉ាថតច្បាស់ជាងទូរស័ព្ទមុនៗដែលខ្ញុំធ្លាប់ប្រើ ជាពិសេសពេលដែលខ្ញុំថតពេលយប់ឬពេលងងឹតមិនសូវមានពន្លឺក៏ដោយ នៅតែអាចថតបានច្បាស់ល្អដែរ ចំណែកថ្មក៏កាន់បានយូរ ស្រាល និងមានតម្លៃសមរម្យ»។   

image

image

ចំណែកយុវជន ជាតិ សារ៉ាត់ បានឲ្យដឹងថា «នេះជាលើកទីមួយហើយ ដែលខ្ញុំបានសាកល្បងប្រើទូរស័ព្ទដៃម៉ាក OPPO  នេះ ហើយក៏ពេញចិត្ត ដោយសារទូរស័ព្ទ OPPO F3 Plus មានកាមេរ៉ាថតស្អាត ដំណើរការលឿនជាមួយរ៉េមធំ ថ្មកាន់បានយូរ និងសាកឆាប់ពេញ»។

សារ៉ាត់បានបន្តថា «ខ្ញុំគិតថា ដោយសារតែ OPPO ជាម៉ាកថ្មី ទើបមនុស្សជាច្រើននៅមិនទាន់ស្គាល់ ប៉ុន្តែ ខ្ញុំគិតថា ទូរស័ព្ទម៉ាកនេះល្អ និងមិនដែលមានបញ្ហាអីទេ តាំងពីខ្ញុំប្រើមក។

image

image

លោកបន្ថែមថា «ខ្ញុំក៏ធ្លាប់ណែនាំឲ្យមិត្តភក្តិទិញឲ្យម្តាយរបស់គេនៅឯស្រុកប្រើដែរ»។     

អាជីវករម្នាក់វ័យ៣០ឆ្នាំ ឈ្មោះ សុខ សុជាតា បានឲ្យដឹងថា អ្នកនាងចាប់អារម្មណ៍លើទូរស័ព្ទដៃ  OPPO F5 តាំងពីពេលដែលអ្នកលក់បានណែនាំប្រាប់មកម៉្លេះ។

សុជាតាបានឲ្យដឹងថា «ខ្ញុំបានកក់លុយកម្ម៉ង់ទិញ OPPO F5 ឲ្យគ្រួសារខ្ញុំប្រើ ដើម្បីទទួលបានប្រម៉ូសិនពិសេសនៅពេលនោះ ជាពិសេសគ្រួសារខ្ញុំប្រាប់ថា ទូរស័ព្ទនេះល្អប្រើណាស់ ថ្មកាន់ល្អ អ៊ីនធើណែតលឿនងាយស្រួល chat និងថតរូបជុំគ្នា ជាពិសេសវាមានកម្មវិធី A.I. Beauty ដែលថតរូបស្អាតប្លែកជាងកាមេរ៉ាទូរស័ព្ទធម្មតា ចឹងពេលថតភ្លាម អាចផុសក្នុងFacebookបានភ្លាមម៉ង មិនចាំបាច់យកEdit អីទេបង»។

image

image

ចំណែកលោក ធី វ័ន្ត ជាបុគ្គលិកក្រុមហ៊ុនឯកជន ក៏បានជ្រើសរើសទូរស័ព្ទដៃ OPPO F5 សម្រាប់ម្តាយរបស់គាត់យកទៅប្រើដែរ។

លោក ធី វ័ន្ត មានប្រសាសន៍ថា «សម័យនេះ យើងនិយមទាក់ទងគ្នា តាមបណ្តាញសង្គមហ្វេសប៊ុក ឬក៏អ៊ីនធើណែត ដូច្នេះ ខ្ញុំគិតថា ទូរស័ព្ទ OPPO​ F5 ល្អបំផុតហើយសម្រាប់យើង ព្រោះវាមានតម្លៃសមរម្យ ស្គ្រីនក៏ធំ ថ្មក៏កាន់ កាមេរ៉ាថតច្បាស់ស្អាត ស្រាល។

លោកបន្ថែមថា «ខ្ញុំកំពុងមានគម្រោងទិញទូរស័ព្ទ OPPO​ F5 មួយទៀតសម្រាប់ប្រើខ្លួនឯង ពេលដែលមានម៉ូដែលថ្មីចេញមក» ។​

បើតាមការសាកសួរពីអ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ជាច្រើន ចាប់ពីវ័យជាងម្ភៃឆ្នាំឡើងទៅ ពួកគាត់បានបង្ហាញការចាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះទូរស័ព្ទដៃម៉ាក OPPO ពាក់ព័ន្ធនឹងរូបរាង ថ្ម ដំណើរការ និង តម្លៃ។

image

OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលមានស្មាតហ្វូនអេក្រង់លាតធំរហូតដល់ទៅ៤ស៊េរីគឺ​ OPP F5, OPPO F5 Youth, OPPO F5 6B និងOPPO A83​។ ក្នុងចំនោមនោះ គេសង្កេតឃើញថា OPPO F5 បានទទួលការពេញនិយមបំផុតទំាងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃទៀត ដោយសារតែមានរ៉េម4GB ព្រមទាំងស៊ីភីយូ Octa-core ដែលធ្វើឲ្យអ្នកប្រើប្រាស់ប្រើអ៊ីនធឺណែត ផ្ញើសារ ព្រមទាំងលេងហ្គេមបានយ៉ាងរលូនឥតមានរអាក់រអួល ចំនែកឯអង្គចងចាំនោះ 32GB។​​ ដោយបច្ចុប្បន្នក្រុមហ៊ុនមានដៃគូសហការកាន់តែច្រើន សម្រាប់អ្នកដែលចាប់អារម្មណ៍ចំពោះទូរស័ព្ទណាមួយរបស់ក្រុមហ៊ុន OPPO ក៏អាចរកទិញបាននៅទូទាំងប្រទេសកម្ពុជាផងដែរ​​។​

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 8678
Yesterday : 7580
This Month : 131739
Last Month : 207651
Total Visitor : 15593038