ព័ត៌មាន

តោះ! មកមើលទូរស័ព្ទដៃ ដែលតារាខ្មែរ និងតារាថៃល្បីៗចូលចិត្តប្រើ

ដោយសារតែសម័យនេះ គឺជាសម័យបច្ចេកវិទ្យា ក្រៅពីម៉ូដសម្លៀកបំពាក់ កាបូប ស្បែកជើង របស់របរតុបតែងខ្លួន តារាល្បីៗជាច្រើន ក៏និយមបង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយៈ ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទដៃ ជាដើម។  

ជាទូទៅ គេឧស្សាហ៍ឃើញតារាថៃជួរមុខជាច្រើននិយមបង្ហោះរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងនោះ នៅក្នុងគណនីអ៊ីនស្តាក្រាម និងលើបណ្តាញសង្គមហ្វេសប៊ុក ដូចជា៖ កញ្ញា Yaya, កញ្ញា Davikah, កញ្ញា Jannine Weigel និងលោក Nadech Kugimiya ដែលបង្ហោះទូរស័ព្ទដៃម៉ាក OPPO ដែលខ្លួននិយមប្រើ។

 image

image

image

បើនិយាយពីតារាស្រីស្រស់ស្អាតនៅប្រទេសថៃគេពិតជាមិនអាចបំភ្លេចនូវកញ្ញា Davikah ​ ដែលជាតារាសម្តែង​និងជាតារាម៉ូដែលកំពុងតែល្បីឈ្មោះពេញទាំងផ្ទៃប្រទេស។​ ទូរស័ព្ទមួយគ្រឿងដែលនៅកៀកកិតនឹងកញ្ញា Davikah គ្រប់ពេលវេលាមិនថាជាពេលជួបជុំមិត្តភក្ត ហាត់កីឡា​ និងដំណើរកម្សាន្តនៅក្រៅប្រទេស នោះគឺ​​ OPPO R9s​​ ក្រហម។ ជាក់ស្តែកនៅក្នុងដំណើរកម្សាន្តទៅទីក្រុងប៉ារីសកាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ គេឃើញនាងបានបង្ហោះរូបថតនៅក្នុងអ៊ីនស្តាក្រាមដោយឈរថតស៊ែលហ្វីជាមួយនឹង​ OPPO R9s ​​ ពណ៌ក្រហមនៅក្នុងដៃ។​ ចំណែករូបថតមួយសន្លឹកទៀតនោះ កញ្ញា Davikah ​  បានថតជាមួយមិត្តភ័ក្តរបស់នាងនៅកន្លែងហាត់កីឡាដោយប្រើទូរស័ព្ទ OPPO R9s ​​ ក្រហម។ មើលទៅនាងហាក់ដូចជាយកទូរស័ព្ទមួយគ្រឿងនេះទៅគ្រប់ទី​កន្លែងប្រៀបបាននឹងមិត្តប្រុសទៅហើយ។​

image

តារាស្រីថៃមួយរូបទៀតដែលគេមិនអាចរំលងបានត្បិតរូបថតរបស់នាងមានស្ទើរតែគ្រប់ទីកន្លែងក្នុងក្រុងបាងកកនោះ គឺកញ្ញា Yaya  ដែលជាតារាតារាសម្តែងនិងជាតារាចម្រៀងកំពុងលេចធ្លោ។​ កញ្ញា Yaya  ត្រូវបានគេដឹងថាជាតារាមួយរូបដែលចូលប្រើនូវផលិតផលដែលមានស្លាកយីហោល្បីមកពីជុំវិញពិភព​ បើនិយាយពីទូរស័ព្ទដៃវិញគេក៏អាចដឹងថានាងចូលចិត្តចូលម៉ាកអ្វីដែរ​ ព្រោះថាជាញឹកញយនាងតែងផុសរូបថតរបស់នាងជាមួយនឹងទូរស័ព្ទ​ OPPO​ F5 6GB នៅក្នុងគណនីយអ៊ីនស្តាក្រាមដែលមានអ្នកគាំទ្ររហូតដល់ទៅជាង៦លាននាក់។​

 image

image

មិនមែនមានតារាថៃទេដែលនិយមគាំទ្រផលិតផលរបស់ OPPO​ សូម្បីតែតារាចម្រៀងចិនតៃវ៉ានក៏គាំទ្រខ្លាំងណាស់ដែរ។​ ជាក់ស្តែងលោក​ Jay Chou ដែលជាតារាចម្រៀង និងជាតារាសម្តែងល្បីល្បាញជិតពីរទស្សវត្សន៍ក៏ត្រូវបានគេឃើញថាលោកនិយមប្រើទូរស័ព្ទ​ OPPO ផងដែរ។​

image

image

image

បើក្រលេក​មកប្រទេកម្ពុជាវិញ​ក៏មានតារាមិនតិចទេ ដែលកំពុងប្រើទូរស័ព្ទដៃរបស់​​ OPPO មានដូចជា៖​លោក ជា វណ្ណារិទ្ធ កញ្ញា សុខ សុម៉ាវត្តី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ចន អាឡិចហ្សា លោកស្តេប កញ្ញា រ៉េត ស៊ូហ្សាណា លោកឈឹម សក្កដា និង​កញ្ញា ពេជ្រ សោភា

តារាដែលល្បីថាជាឧត្តមស្វាមី គឺលោកជា វណ្ណារិទ្ធ ធ្លាប់បានបង្ហោះរូបជាមួយភរិយា ដែលអ្នកទាំងពីរ សុទ្ធតែកាន់ទូរស័ព្ទដៃ OPPO យ៉ាងស្រស់ស្អាតទាំងពីរនាក់តែម្តង។ តាមការសង្កេតឃើញ លោក ជា វណ្ណារិទ្ធ និងភរិយា ប្រើទូរស័ព្ទដៃ OPPO ដើម្បីងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ និងអតិថិជនរបស់ពួកគេ ជាពិសេស ដើម្បីថតរូបដ៏ច្បាស់ស្រស់ស្អាត បង្ហោះទៅក្នុងហ្វេសប៊ុក។

ចំណែកលោក ស្តេប និងកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាដៃគូចម្រៀងវ័យក្មេងដ៏ស័ក្តិសមក្នុងទ្រនំហង្សមាស ក៏ប្រើទូរស័ព្ទដៃម៉ាក OPPO ផងដែរ ដោយពួកគេនិយមថតរូប Selfie និងប្រើប្រាស់ដើម្បីឆ្លើយឆ្លងជាមួយអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោក ស្តេប និងកញ្ញា រ៉េត ស៊ូហ្សាណា ក៏បានថតស្បតពាណិជ្ជកម្មដ៏គួរឲ្យទាក់ទាញសម្រាប់ទូរស័ព្ទ OPPO F5 ទៀតផង។

គេអាចនិយាយបានថាទូរស័ព្ទ OPPO ពិតជាទទួលបានការគាំទ្រខ្លំាងមិនថាជាតារាខ្មែរឬក៏តារាបរទេសឡើយ ដោយសារតែជាប្រភេទទូរស័ព្ទដែលមានភាពស៊ីវីល័យ ថតស៊ែលហ្វីបានច្បាស់ស្អាត ព្រមទាំងមានថ្មប្រើបានយូរ។​ចុះអ្នកទំាងអស់គ្នាវិញ ?​ អ្នកណាខ្លះជាហ្វេនរបស់ OPPO?