Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

លំនៅដ្ឋានកាន់តែស្អាត ជីវិតកាន់តែស្រស់ស្រាយ ជាមួយទូរទស្សន៍សាមសុង QLED TV

March 19
01:47 pm 2018
Like and Share this page:

ប្រសិនបើអ្នកមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងដែលអាចធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកកាន់តែស្អាតមួយកម្រិតទៀត ក្រុមហ៊ុនសាមសុងមានដំណោះស្រាយដ៏ឈ្លាសវៃមួយ។

image

ទូរទស្សន៍សាមសុង QLED TV គឺជាជម្រើសមួយដ៏ពិសេស ដោយសារវាងាយអឹបជាប់ទៅជញ្ជាំង និងបង្កើនសម្រស់ក្នុងផ្ទះរបស់អ្នកបានល្អឥតខ្ចោះ ដោយមិនបន្សល់ទុកអ្វីរប៉ាត់រប៉ាយដែលអាចធ្វើឲ្យអ្នកបែកអារម្មណ៍នៅពេលកំពុងមើលទូរទស្សន៍។ ចូរមើលវីដេអូខាងក្រោមអំពីរបៀបផ្អឹបទូរទស្សន៍ទៅជញ្ជាំង។

មិនតែប៉ុណ្ណោះ សម្រាប់ទូរទស្សន៍សាមសុង QLED TV មិនមានបញ្ហាទាក់ទងនឹងបញ្ហាក្តៅដល់ម៉ាស៊ីននោះទេ ព្រោះទោះបីវាមានរាងស្តើងដែលធ្វើឲ្យវាអិបជាប់ទៅជញ្ជាំងបានល្អក៏ដោយ តែវានៅមានគម្លាតពីទូរទស្សន៍ទៅជញ្ជាំងរហូតដល់ ១៥ មីលីម៉ែត្រ ដែលអាចបញ្ចេញកម្តៅបានយ៉ាងល្អ។

ទូរទស្សន៍ដ៏ស្រស់ស្អាតសមនឹងមានវិធីដើម្បីគ្រប់គ្រងខ្សែរប៉ាត់រប៉ាយ។ ជាមួយទូរទស្សន៍ QLED TV អ្នកអាចទុកកន្លែងខ្លះសម្រាប់តុបតែងផ្ទះរបស់អ្នក ដោយប្រើខ្សែតូចល្អិតមួយ Optical Cable ដែលអាចតភ្ជាប់ទៅនឹងឧបករណ៍ទាំងទ្បាយដែលភ្ជាប់ជាមួយទូរទស្សន៍តាមរយៈដុំ One Connect Box ។

ក្រៅពីរូបរាង និងអារម្មណ៍ ការរួមបញ្ចូលគ្នានៃ HDR 1500 ជាមួយនឹងលក្ខណៈពិសេសរបស់ទូរទស្សន៍ QLED TV ធ្វើឲ្យបទពិសោធទស្សនារបស់អ្នកកាន់តែអស្ចារ្យ ដោយសារវានាំមកនូវរូបភាពច្បាស់រស់រវើក ដែលធ្វើឲ្យអ្នករំភើបរាល់ពេលបើកទូរទស្សន៍មើល។

សូមមើលរូបភាពខាងក្រោមដែលបង្ហាញថាទូរទស្សន៍ QLED TV ពិតជាធ្វើឲ្យកន្លែងរស់នៅរបស់អ្នកមើលទៅកាន់តែពិសេសជាងមុន។

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3936
Yesterday : 7368
This Month : 130746
Last Month : 227558
Total Visitor : 15153871