ព័ត៌មាន

Amazfit Pace 2 នាឡិកាស្មាតវ៉ចបំពាក់នូវមុខងារតាមដានសុខភាពកាន់តែអស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huami ប្រកាសបង្ហាញនូវនាឡិកាស្មាតវ៉ចស៊េរីថ្មីម៉ូដែល Amazfit Pace 2 ដែលបំពាក់នូវមុខងារកាន់តែច្រើននៅក្នុងការតាមដានសុខភាព។ នាឡិកាស្មាតវ៉ចនេះបំពាក់នូវប្រព័ន្ធ GPS ប្រព័ន្ធតាមដានចង្វាក់បេះដូង និងការកម្សាន្តជាមួយនឹងតន្ត្រីរួមជាមួយនឹងមុខងារជាច្រើនទៀត។

image

នាឡិកាស្មាតវ៉ចនេះបំពាក់នូវបន្ទះឈីប Dual-Core Processor 1.2GHz រ៉េមផ្ទុកទិន្នន័យ 512MB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 4GB និងប្រព័ន្ធការពារការជ្រាបទឹក 5ATM រួមជាមួយនឹងការពង្រឹងទៅលើការតាមដានទៅលើចង្វាក់បេះដូច និងការប្រើប្រាស់នូវមុខងារថ្មីសម្រាប់ការហែលទឹកផងដែរ។ ថាមពលថ្មរបស់នាឡិកាស្មាតវ៉ចនេះមមានទំហំ 280mAh Li-Pro ដែលអាចប្រើប្រាស់រយៈពេល 5 ថ្ងៃសម្រាប់ការបញ្ចូលថាមពលតែម្តង។

បន្ថែមពីនេះទៀត នាឡិកាស្មាតវ៉ចនេះប្រើប្រាស់នូវខ្សែដៃប្រភេទ 316L ជាប្រភេទអ៊ីណុកហើយវាមានរង្វង់កញ្ចក់អេក្រង់ទំហំ 1.34 អ៊ីញ LCD Touch-Screen ជាមួយកម្រិតភាពច្បាស់ 320 x 300 ភិចសែល។ នាឡិកាឆ្លាតវៃនេះអាចប្រើប្រាស់ជាមួយនឹងមុខងារ AliPay ការជូនដំណឹងនៅលើស្មាតហ្វូន ការគ្រប់គ្រងទៅលើតន្រ្តី និងកាមេរ៉ា ការជូនដំណឹងនៃម៉ោងរោទិ៍ និងជាច្រើនទៀត។​ កាន់តែអស្ចារ្យជាងនេះទៀត នាឡិកា Amazfit Pace 2 អាចបញ្ជាទៅកាន់ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត៕

លក្ខណៈសម្បត្តិរបស់នាឡិកាស្មាតវ៉ច Amazfit Pace 2

អេក្រង់

1.34 អ៊ីញ

320 x 300 ភិចសែល

Touch-Screen

កញ្ចក់ Sapphire Glass

បន្ទះឈីប

1.2GHz Dual-Core Processor

រ៉េម & ម៉េមូរី

512MB RAM

4GB Memory

សេនស័រ

PPG Heart Rate Sensor

Triaxial Accelerometer

Gryro

Geomagnetic Sensor

Barometric Sensor 4

Ambient Light Sensor

ថាមពលថ្ម

280mAh Lithium Polymer

កម្រិតនៃថាមពលថ្ម

5 ថ្ងៃ

35 ម៉ោងសម្រាប់ការប្រើប្រាស់ GPS, Heart Rate Monitoring

ប្រវែងខ្សែនាឡិកា

22mm

ប្រព័ន្ធការពារការជ្រាបទឹក

5ATM (ការពារការជា្របទឹក 50 ម៉ែត្រ)

តួខ្លួន

សេរ៉ាមិក

ដែកអ៊ីណុក

កញ្ចក់ Sapphire

តម្រូវការ System

Android 4.4

iOS 9