ព័ត៌មាន

Lenovo Smart Display បំពាក់នូវបច្ចេកវិទ្យា Google Assistant សមត្ថភាពកាន់តែអស្ចារ្យ

សម្រាប់ប្រព័ន្ធជំនួយការឆ្លាតវៃ Smart Assistant ចាប់ផ្តើមបំពាក់នៅលើឧបករណ៍បច្ចេកវិទ្យាកាន់តែទំនើបសម្រាប់ឆ្នាំ 2018 នេះនៅក្នុងព្រឹត្តិការណ៍ CES 2018 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ក៏ប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Smart Display ដែលប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ Google Assistant ។ សម្រាប់ឧបករណ៍ Smart Display នេះមានពីរទំហំគឺ 8 អ៊ីញ និង 10.1 អ៊ីញ។

image

សម្រាប់គំនិតទៅលើឧបករណ៍ថ្មីនេះគឺស្រដៀងគ្នាទៅនឹង Amazon Echo Show ប៉ុន្តែវាប្រើប្រាស់នូវ Google Assistant ដែលអាចធ្វើការស្វែងរកអំពីអាកាសធាតុ និងការ Streaming ទៅលើតន្រ្តីសម្រាប់ការចាក់បង្ហាញនៅលើអេក្រង់តែម្តង។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការមើលទៅលើផែនទី ការប្រើប្រាស់វីដេអូខលជាមួយនឹងមិត្តភកិ្ត និងក្រុមគ្រួសារតាមរយៈនូវ Google Duo ការ Stream ទៅលើវីដេអូចេញពី YouTube ឬការមើលរូបភាពចេញពី Google Photos និងការគ្រប់គ្រងទៅលើឧបករណ៍ Smart Home ជាច្រើនទៀត។

សម្រាប់ Lenovo Smart Displays ទាំងពីរប្រភេទនេះមានបំពាក់នូវ Hardware សឹងតែដូចគ្នាបេះបិទ។ វាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 624 Octa-Core រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 4GB ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះទំហំ 5MP សម្រាប់ធ្វើការខលវីដេអូ ប្រព័ន្ធ Bluetooth Low Energy, 802.11ac Wi-Fi និង 10W Full-range Speaker និង Dual Microphone សម្រាប់ផ្តល់នូវសំឡេងពិរោះរងំតែម្តង។

Smart Display ទំហំអេក្រង់ 8 អ៊ីញមានកម្រិតភាពច្បាស់ 1280 x 800 ភិចសែល ខណៈពេលដែលម៉ូដែលទំហំ 10.1 អ៊ីញមានទំហំ 1920 x 1200 ភិចសែល។ ឧបករណ៍បច្ចេកវិទ្យានេះមានទម្ងន់ 1.2 គីឡូក្រាម។ លោកអ្នកអាចប្រើប្រាស់ឧបករណ៍ Smart Display នេះនៅក្នុងចង្រ្កានបាយ ឬបន្ទប់ទទួលភ្ញៀវជាមួយនឹងការផ្តល់នូវសំឡេងពិរោះរណ្តំតែម្តង។ លោកអ្នកអាចកម្មង់ទិញ Smart Display នេះនៅដើមរដូវក្តៅឆ្នាំ 2018 នៅក្នុងខែកក្កដាខាងមុខនេះ។​ សម្រាប់ប្រភេទម៉ូដែលទំហំ 8 អ៊ីញមានតម្លៃ $199.99 ខណៈពេលដែលអេក្រង់ទំហំ 10.1 អ៊ីញមានតម្លៃ $249.99 ៕