ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងចាប់ផ្តើមការផលិតដំបូងរបស់ខ្លួនសម្រាប់ iPhones ថ្មីៗក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេរាយការណ៍ថានឹងធ្វើការផ្លាស់ប្តូរពី Touch ID ទៅកាន់ Face ID នៅឆ្នាំនេះ ប៉ុន្តែខ្លួនមិនធ្វើកំហុសដូចគ្នាទោនឹង iPhone X នោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងចាប់ផ្តើមការផលិតដំបូងរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះប្រហែលជានៅក្នុងត្រីមាសទី 2 នៅឆ្នាំនេះ។

image

សម្រាប់ iPhones ជំនាន់ថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នៅឆ្នាំនេះ ខណៈពេលដែលកាលពីពេលមុននេះ Apple ចាប់ផ្តើមការផលិតរបស់ខ្លួននៅក្នុងចុងខែកក្កដាឆ្នាំមុននេះ។ សម្រាប់ iPhones ទាំង 3 ស៊េរីគឺមានទំហំ 5.85 អ៊ីញ និង 6.45 អ៊ីញអេក្រង់ OLED និងអេក្រង់ 6.1 អ៊ីញអេក្រង់ LCD ថែមទៀត។

ស្មាតហ្វូនទាំងនេះនឹងប្រើប្រាស់នូវ 3D Sensors និង Notch ថែមទៀត៕