ព័ត៌មាន

ប្រព័ន្ធ​ Samsung Pay អាចដំណើរការបានហើយនៅក្នុងប្រទេសអ៊ីតាលី

ប្រព័ន្ធទូទាត់ប្រាក់ Samsung Pay ពេលនេះអាចដំណើរការបានហើយនៅក្នុងប្រទេសអ៊ីតាលីនោះ ហើយនេះគឺជាទីផ្សារទី 21 របស់ក្រុមហ៊ុននេះ។ សេវាកម្មនេះអាចប្រើប្រាស់បានទាំងជាមួយនឹង Credit Card និង Debit Cards ទាំងសម្រាប់ NFC ក៏បានដែរ។

image

ប្រព័ន្ធ Samsung Pay នេះគឺអាចប្រើប្រាស់បាននៅក្នុងប្រទេសអ៊ីតាលីជាមួយនឹងការចុះតម្លៃ 20% នៅកន្លែងជាច្រើនដូចជា Moleskin, Daybreak Hotel, EF Education និង Leroy Merlin នោះ។

Samsung Pay អាចប្រើប្រាស់បាននៅលើស្មាតហ្វូន Galaxy ជាច្រើនម៉ូដែលដូចជា Galaxy S9 និង Galaxy S9+ , Galaxy A, Galaxy J និងស្មាតវ៉ចជាច្រើនទៀតដូចជា Gear Sport ផងដែរ៕