ព័ត៌មាន

Memcached Servers ទទួលរងនូវការរំលោភបំពាននៃការវាយប្រហារ DDoS Attacks

ឧក្រិដ្ឋជននៅលើប្រព័ន្ធអ៊ីនធើណិត Cybercriminals រកឃើញនូវវិធីថ្មីមួយទៀតក្នុងការរំលោភបំពានទៅលើ Memcached servers ដោយចាប់ផ្តើមនូវការវាយប្រហារ DDoS attacks ចំនួន 51000 ដងព្រមគ្នាដើម្បីធ្វើឱ្យមានការជាប់គាំងទៅលើវេបសាយជាច្រើន។ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Cloudflare, Arbor Networks និងក្រុមហ៊ុនសុវត្ថិភាពរបស់ចិន Qihoo 360 បង្ហាញថា ក្រុមហេគឃ័រធ្វើការរំលោភបំពានទៅលើ “Memcached” តាមរយៈការវាយប្រហារ DDoS attacks ចំនួនដល់ទៅ 51200 ដងដែលមិនធ្លាប់មានពីមុនមកនោះទេ។

image

Memcached គឺជាប្រព័ន្ធ Open-source ដ៏ពេញនិយមដែលអនុញ្ញាតឱ្យ Objects ជាច្រើនធ្វើការរក្សាទុកនៅក្នុងម៉េមូរី ហើយវាត្រូវរចនាឡើងសម្រាប់ធ្វើការជាមួយនឹងការតភ្ជាប់ជាលក្ខណៈទ្រង់ទ្រាយធំនោះ។ សម្រាប់ Memcached server ដំណើរការនៅលើផតរបស់ TCP ឬ UDP port 11211។ កម្មវិធី Memcached application ក៏ត្រូវបង្កើតឡើងសម្រាប់បង្កើនទៅលើល្បឿននៃ dynamic web applications ទៅលើប្រព័ន្ធ Database ដែលជួយអ្នកគ្រប់គ្រង administrators ក្នុងការបង្កើនល្បឿនផងដែរ។ វាត្រូវប្រើប្រាស់នៅលើវេបសាយជាច្រើនដែលក្នុងនោះក៏មាន Facebook, Flickr, Twitter, Reddit, YouTube និង Github ផងដែរ។

image

ក្រុមហ៊ុន Cloudflare ដាក់ឈ្មោះថា Memcrashed ហើយអ្នកវាយប្រហាររំលោភបំពានទៅលើ Memcached servers ដែលគ្មានការការពារដើម្បីធ្វើការចាប់ផ្តើមការវាយប្រហារ DDoS attacks ចំនួន 51,200 ដង៕