ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការផ្លាស់ទីនូវទិន្នន័យ iCloud Data និង Encryption Keys របស់អ្នកប្រើប្រាស់ជនជាតិចិនទៅកាន់ប្រទេសចិន

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Apple យល់ព្រមក្នុងការបើកនូវមជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅក្នុងប្រទេសចិននៅខែក្រោយនេះដើម្បីគោរពតាមច្បាប់ការពារទិន្នន័យដ៏ចម្រូងចម្រាស់ចុងក្រោយបំផុតនៅក្នុងប្រទេសចិននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងធ្វើការផ្លាស់ទីនូវ cryptographic keys របស់អ្នកប្រើប្រាស់ iCloud ជាជនជាតិចិនទៅកាន់មជ្ឈមណ្ឌលទិន្នន័យដែលគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋឈ្មោះថា Cloud Big Data Industrial Development Co បើទោះបីជាមានការព្រួយបារម្ភពីសកម្មជនសិទ្ធិមនុស្សក៏ដោយ។

image

នៅក្នុងឆ្នាំ ២០១៧ ប្រទេសចិនអនុម័តទៅលើច្បាប់ Cybersecurity Law ដែលតម្រូវឱ្យប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់រក្សាទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ជនជាតិចិននៅក្នុងប្រទេសចិន ហើយនេះក៏ជម្រុញអោយក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការងារជាដៃគូជាមួយនឹងមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ចិនផងដែរ។

ប្រទេសចិនក៏មានច្បាប់សន្តិសុខជាតិឈ្មោះថា National Security Law អនុម័តនៅក្នុងឆ្នាំ 2015 ដែលផ្តល់សិទ្ធិអំណាចទៅកាន់ប៉ូលិសដើម្បីទាមទារអោយក្រុមហ៊ុនជាច្រើនធ្វើការផ្តលល់នូវ encryption ឬ security tools សម្រាប់ការចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននោះ។

នេះគឺជាលើកដំបូងហើយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលរក្សាទុកនូវ encryption keys សម្រាប់ធ្វើការដោះសោរទៅលើ iCloud accounts ចេញពីទឹកដីរបស់សហរដ្ឋអាមេរិកនោះ។ ទីភ្នាក់ងារអនុវត្តច្បាប់របស់ចិនមិនធ្វើការសួរទៅកាន់តុលាការរបស់សហរដ្ឋអាមេរិកសម្រាប់ការចូលទៅប្រើប្រាស់នូវទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិននោះទេ។

ពួកគេគ្រាន់តែចូលទៅក្នុងប្រព័ន្ធហើយធ្វើការចូលទៅកាន់ cryptographic keys សម្រាប់ធ្វើការដោះសោរទៅលើ iCloud accounts ដែលរក្សាទុកនៅក្នុងប្រទេសរបស់ពួកគេដើម្បីចូលទៅកាន់ទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនដូចជាសារ អ៊ីម៉ែល និងរូបភាពនោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple និយាយថា វាមានតែក្រុមហ៊ុនខ្លួនប៉ុណ្ណោះដែលអាចចូលទៅដំណើរការនៅលើ iCloud encryption keys ហើយអាជ្ញាធរនៅក្នុងប្រទេសចិនគឺគ្មានសិទ្ធិនៅក្នុងការចូលទៅដំណើរការនោះទេ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ធ្វើការលុបចោលនូវកម្មវិធី VPN apps ចេញពី App Store ផ្លូវការនៅក្នុងប្រទេសចិនផងដែរដើម្បីអនុលោមទៅតាមបទបញ្ជានៃប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសចិនដែលធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធើណិតជាច្រើនមានការពិបាកឆ្លងកាត់ទៅលើប្រព័ន្ធ Great Firewall នោះ។ កាលពីដើមឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏លុបចោលនូវកម្មវិធី New York Times (NYT) app ចេញពី App Store នៅក្នុងប្រទេសចិនផងដែរដោយសារតែកម្មវិធីនេះរំលោភទៅលើបទប្បញ្ញត្តិនៅក្នុងប្រទេសចិន៕