ព័ត៌មាន

ក្រុមហ៊ុន Best Buy បញ្ឈប់ការលក់ស្មាតហ្វូនជាច្រើនម៉ាក Huawei ក្រោមហេតុផល “ចារកម្ម” ពីទីភ្នាក់ងារអាមេរិក

ក្រុមហ៊ុនចែកចាយស្មាតហ្វូនដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិកនឹងបញ្ឈប់ការលក់ស្មាតហ្វូនស៊េរីថ្មី Huawei និងផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះដោយសារតែទីភ្នាក់ងារ និងអ្នកអនុវត្តន៍ច្បាប់នៅក្នុងសហរដ្ឋអាមេរិកមានការព្រួយបារម្ភទៅលើបញ្ហាសន្តិសុខជាតិនោះ។

image

ក្រុមហ៊ុនចែកចាយនេះឈប់ធ្វើការកម្មង់ទិញស្មាតហ្វូនចេញពីក្រុមហ៊ុន Huawei ហើយក្រុមហ៊ុននេះក៏នឹងបញ្ឈប់ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ។ នេះគឺជាបញ្ហាមួយទៀតសម្រាប់ក្រុមហ៊ុន​Huawei ដែលឈរនៅចំនាត់ថ្នាក់លេខ 3 បន្ទាប់ពីក្រុមហ៊ុន​ Apple និង​Samsung ក្នុងការពង្រីកទីផ្សារចូលទៅក្នុងសហរដ្ឋអាមេរិកនោះ។

ទីភ្នាក់ងារនៅសហរដ្ឋអាមេរិកបញ្ជាក់ថា ក្រុមហ៊ុននេះអាចជាទីភ្នាក់ងាររបស់រដ្ឋាភិបាលចិនក្នុងការធ្វើចារកម្ម ឬការហេគជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ Huawei ដែលដាក់លក់នៅក្នុងសហរដ្ឋអាមេរិកតាមក្រុមហ៊ុន​Amazon និង NewEgg គឺគ្មានការសហការជាមួយនឹងក្រុមហ៊ុនចែកចាយធំៗណាមួយនៅសហរដ្ឋអាមេរិកនោះទេ។

ប្រភព៖​ http://www.startribune.com/best-buy-to-stop-selling-phones-from-chinese-manufacturer-huawei/477641943/