iPad ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះ នេះបើតាមការបញ្ជាក់ថា T-Mobile និង Verizon ។ ក្រុមហ៊ុនApple នឹងធ្វើការដឹកជញ្ជូននូវ iPads នៅថ្ងៃទី 2 ខែមេសាគឺដូចគ្នាទៅនឹងកាលបរិច្ឆេទដែលក្រុមហ៊ុន AT&T ចាប់ផ្តើមនូវការកម្មង់ទិញមុននេះ។
ក្រុមហ៊ុនBestBuy ក៏ផ្តល់នូវ Gift Card តម្លៃ $25 ជាមួយនឹងការកម្មង់ទិញ iPad នេះ។ នៅក្នុងឆ្នាំ 2018 នេះ iPads នេះមានការប្រើប្រាស់នូវ Pencil $99 និងការចុះតម្លៃ $30 សម្រាប់សាលារៀន ហើយវាមានតម្លៃដល់ទៅ $299 ។
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ជម្រុញនូវថេប្លេតស៊េរីថ្មីនេះសម្រាប់ប្រកួតប្រជែងជាមួយនឹង Chromebook នៅលើទីផ្សារ ពិសេសនៅក្នុងសាលារៀនផងដែរ៕