ព័ត៌មាន

Google ត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូន Pixel ថ្នាក់កណ្តាលនៅក្នុងប្រទេសឥណ្ឌា

ទីផ្សារនៅក្នុងប្រទេសឥណ្ឌាគឺមានការកើនឡើងឥតឈប់ឈរ ហើយក្រុមហ៊ុន Google ក៏ប្រឹងប្រែងយ៉ាងខ្លាំងផងដែរនៅក្នុងទីផ្សារនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី Pixel នៅក្នុងពិធីបុណ្យ Diwali ហើយក៏ត្រៀមខ្លួនប្រកាសបង្ហាញ Pixelbook ឆាប់ៗនេះផងដែរ។

 image

ក្រុមហ៊ុន Google ត្រូវគេរំពឹងថានឹងចំណាយទឹកប្រាក់ច្រើនក្នុងការធ្វើទីផ្សារសម្រាប់ផលិតផលជាច្រើនដើម្បីប្រកួតប្រជែងជាមួយនឹង Apple, Samsung និង​ Amazon ។ ក្រុមហ៊ុន Google ត្រូវគេដឹងថានឹងប្រកួតប្រជែងទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលនៅខែសីហាខាងមុខនេះ ខណៈពេលដែលស្មាតហ្វូន Pixel ស៊េរីថ្មីនឹងចេញផ្សាយនៅខែវិច្ឆិកាខាងមុខនេះ។

image

ក្រុមហ៊ុន Google ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវឧបករណ៍ជាច្រើនដូចជា Doorbell, Alarm System និង Smoke Detector នៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏នឹងពង្រីកនូវការបង្កើតនូវហាងលក់រាយជាច្រើន និងការពង្រឹងទៅលើម៉ាកយីហោសារជាថ្មីឡើងវិញផងដែរ៕