ព័ត៌មាន

បែកធ្លាយ OPPO F7 នឹងមកដល់កម្ពុជាឆាប់ៗនេះ?

ខណៈពេលដែលប្រជាជននៅក្នុងប្រទេសឥណ្ឌាកំពុងតែនាំគ្នាកុម្ម៉ង់ទិញស្មាតហ្វូនស៊េរីថ្មី OPPO F7 យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ នៅក្នុងប្រទេសកម្ពុជាវិញក៏មានអតិថិជនមិនតិចដែលកំពុងទន្ទឹងរង់ចាំមើលការមកដល់នៃកំពូលស្មាតហ្វូនមួយនេះផងដែរ។​ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ​ ស្រាប់តែមានពាក្យចរចាមអារាមថាកំពូលស្មាតហ្វូននេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ។​

image

image

image

បើយោងតាមប្រភពមកពីហាងទូរស័ព្ទទំនើបធំៗនៅក្នុងទីក្រុងភ្នំពេញនិងបណ្តាលខេត្តមួយចំនួនបានឲ្យដឹងថា មានអតិថិជនជាច្រើនដែល កំពុងសួររកទិញទូរស័ព្ទដៃ OPPO F7 នេះ។ ម្នាក់ៗហាក់មានការចាប់អារម្មណ៍ចំពោះ បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន OPPO នេះខ្លាំងណាស់ ជាពិសេសគឺដោយសារភាពលេចធ្លោរបស់ស្មាតហ្វូន OPPO ស៊េរី F នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ប៉ុន្តែទោះជាយ៉ាងណា គាត់មិនដឹងថា OPPO F7 ​នឹងមកដល់ពេលណាឲ្យពិតប្រាកដឡើយ។​

image

image

image

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក ក្រុមហ៊ុន OPPO ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងស្មាតហ្វូន OPPO F5 ដែលជាស្មាតហ្វូនមួយមានអេក្រង់ពេញ ព្រមទាំងបច្ចេកវិទ្យាចុងក្រោយរបស់​ AI Beauty ដែលធ្វើឲ្យអ្នកប្រើប្រាស់ថតរូបបានស្អាតហើយនិងមាននាមថា «អ្នកឯកទេសស៊ែលហ្វីឈានមុនគេ»។​

image

ប្រភពមិនច្បាស់លាស់មួយបាននិយាយថាក្រុមហ៊ុនស្មានហ្វូន OPPO ទំនងអាចនឹងនាំយក​ស្មានហ្វូន OPPO F7 នៅចុងខែមេសានេះ ដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងមិនថាតែនៅបរទេសទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាក៏មានការទន្ទឹងរង់ចាំខ្លាំងណាស់ដែរ។​ ប្រភពដដែលបានលើកឡើងថា៖​ “ព្រោះអ្នកនិយមគាំទ្រ OPPOជាច្រើនកំពុងសាកសួរទៅលើផេកផ្លូវការរបស់ OPPO ថាពេលណា OPPO F7នឹងមកដល់ប្រទេសកម្ពុជា?”

image

image

ជាមួយនឹងការច្នៃប្រឌិត ស្មានហ្វូន OPPO F7 ត្រូវបានគេដឹងថាមានលក្ខណៈពិសេសជាច្រើនដែលអតិថិជនគួរជ្រើសរើសប្រើ​។​ OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ បូករួមនឹងបច្ចេកវិទ្យា AI Beauty 2.0 ដែលជាបច្ចេកវិទ្យាឆ្លាតវៃធ្វើអោយរូបភាពពីកាសែលហ្វីកាន់តែស្រស់ស្អាតបែបធម្មជាតិទៀតផង។  សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃឬមានពន្លឺគ្រប់គ្រាន់ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ឬកន្លែងងងឹតក៏ដោយ។ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23  អ៊ីង និងសមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូនិងរូបភាពផ្សេងៗ។

image

image

អ្នកគាំទ្រស្មាតហ្វូន OPPO ដែលបច្ចុប្បន្នកំពុងតែប្រើស្មាតហ្វូន OPPO F5 បាននិយាយថា គាត់ពិតជាមានការពេញចិត្តខ្លាំងនឹងគុណភាពថតស៊ែលហ្វីរបស់ស្មាតហ្វូន OPPO ។​ ពេលថតហើយឃើញរូបច្បាស់ស្អាតណាស់ ហើយពួកគាត់កំពុងតែចាំមើលថាតើ OPPO F7 នឹងមកដល់កម្ពុជាឆាប់ៗដែរឬទេ?​ គាត់ក៏ចង់សាកផលិតថ្មីឲ្យបានលឿនដូចអ្នកនៅបរទេសដែរ។ យ៉ាងណាមិញក្រុមហ៊ុន OPPO​បានហក់ចូលទីផ្សារប្រទេសកម្ពុជាជាមួយម៉ូដែលសេរីF ដូចជាF1s, F3 F3Plusនិងម៉ូដែលកំពុងមានឈ្មោះលើទីផ្សារនោះគឺOPPO F5 ដូចនេះយើងរង់ចាំមើលទាំងអស់គ្នាថា ស្មាតហ្វូន OPPO F7នេះ នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឬយ៉ាងណា?