ព័ត៌មាន

ក្រុមហ៊ុន Huawei បង្កើតនូវ App Store ផ្ទាល់ខ្លួនឈ្មោះ AppGallery

Huawei ប្រហែលជាក្រុមហ៊ុនធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបន្ទាប់ពីក្រុមហ៊ុន Samsung និង​Apple ។ យ៉ាងណាមិញ ក្រុមហ៊ុននេះនៅមិនទាន់មាន App Store របស់ខ្លួននៅឡើយទេ។ ពេលនេះ ក្រុមហ៊ុននេះប្រកាសក្នុងការដាក់ដំណើរការនូវ AppGallery ដែលសម្រាប់ប្រើប្រាស់នៅលើ Huawei ស្មាតហ្វូនទាំងអស់នោះ។ សម្រាប់អ្នកប្រើប្រាស់ P20 និង​P20 Pro គឺមានការតម្លើងដោយស្វ័យប្រវត្តិ។

image

AppGallery មាន 5 Tabs គឺ Featured, Category, Top, Manager និង Me សម្រាប់ផ្ទុក Setting & App Preferences របស់អ្នកប្រើប្រាស់។ ចាប់តាំងពីក្រុមហ៊ុន Huawei ក្លាយជាក្រុមហ៊ុនធំបំផុតនៅចិន វាមាន Apps ច្រើនដែលដំណើរការនៅទីផ្សារអាស៊ានដូចជា WeChat និង​QQMusic ជាដើម។ អ្នកក៏អាចធ្វើការស្វែងរកនូវកម្មវិធី Facebook , Instagram និង​YouTube បានដែរ ប៉ុន្តែអ្នកត្រូវដោនឡូតចេញពី Google Play Store ៕